ច្រើន​​ឈុត​​របស់ សួង សុខា​រ៉ា​នីត ចាក់​​​ទម្លុះ​​​ភ្នែក​​​អ្នក​​ទស្សនា ឲ្យ​ស្លុង​​ក្នុង​អារម្មណ៍.!

(ភ្នំពេញ)៖ វាជារឿងថ្មីមួយទៀត ដែល កញ្ញា សួង សុខារ៉ានីត ជាតារាសម្តែងមួយរូប មានឈ្មោះបោះសំឡេង ក្នុងវិថីសិល្បៈបានធ្វើឲ្យអារម្មណ៍ របស់ទស្សនិកជនទាំងអស់ ឆួលៗច្រមុះ ពិបាកនឹងនិយាយ ជាពិសេសមិត្តបុរសៗ ដោយសារតែរូបភាព បង្ហោះនៅក្នុងបណ្តាញទំនាក់ទង សង្គមហ្វេសប៊ុក របស់នាងផ្ទាល់។

តារាសម្តែង សាច់សម៉ត់ខៃ ស្រមោចវារជ្រុះ កញ្ញា សួង សុខារ៉ានីត បានបង្ហាញរូបភាពដ៏សិចស៊ីរបស់ខ្លូន នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook របស់ខ្លួន បានធ្វើឲ្យចក្ខុអ្នកទស្សនា ស្ទើរមិនហ៊ានធ្មេចភ្នែក ព្រោះតែសម្រស់ បូករួមនឹងរាងកាយដ៏ស្រឡូន របស់នាង។ អ្វីដែលអ្នកទស្សនា មានការចាប់អារម្មណ៍ ត្រង់ឈុត មួយដែលបានសម្តែងនៅមាត់សមុទ្រ ដោយនាងបានស្លៀកឈុត ប៊ីហ្គីនី ពណ៌លឿងទុំ ដែលបង្ហាញពីភាពស៊ីវិល័យ សិចស៊ី ធ្វើឲ្យបុរសៗ ស្ទើរតែភ្លេចដដកដង្ហើម។

សូមរំឭកថា តួសម្តែងក្នងរឿង «ចិត្តស្អប់បង្កប់ស្នេហ៍» រូបនេះ សព្វថ្ងៃមានអាយុ៣១ឆ្នាំ ហើយ (ប្រភព Facebook) តែសម្រស់របស់នាងប្រៀបនឹងក្មេងស្រីអាយុ ១៨ឆ្នាំអ៉ីចឹង។

ទស្សនាសម្រស់ដ៏សិចស៊ីរបស់នាងបន្តិចមើល?  

ប្រភព ៖
khmertalking

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញកាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០១៦ តារាសម្តែង កញ្ញា សួង សុខារ៉ានីត ជាមួយអតីតតារាចម្រៀង អ្នកស្រី សន សុម៉ាឡែន បានបង្កជម្លោះក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ថ្មីៗនេះ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ទស្សនិកជន និងអ្នកនិយមប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ខណៈនៅសុខៗ ស្រាប់តែផ្ទុះរឿងរ៉ាវជេរហែកហួរគ្នា រវាងតារាតារាសម្តែង កញ្ញា សួង សុខារ៉ានីត ជាមួយអតីតតារាចម្រៀង អ្នកស្រី សន សុម៉ាឡែន បង្កការចាប់រម្មណ៍ខ្លាំង ពីសំណាក់មជ្ឈដ្ឋានមហាជន នៅលើបណ្តាញសង្គមហ្វេសប៊ុក។ អ្វីដែលកាន់តែធ្វើឲ្យមហាជន ចាប់អារម្មណ៍ខ្លាំងជាងនេះបន្ថែមទៀតនោះ គូភាគីជម្លោះគឺអ្នកស្រី សន សុម៉ាឡែន ថែមទាំងបានគំរាមដាក់ពាក្យប្ដឹង ចំពោះតារាសម្ដែង សួង សុខារ៉ានីត ទៀតផង បន្ទាប់ពីកំហឹងកាន់តែពុះកញ្ជ្រោលឡើង។

ចំពោះដំណើរដើមទង នៃការផ្ទុះជម្លោះបែកផ្សែង រវាងតារាស្រី កញ្ញា សួង សុខារ៉ានីត ជាមួយអតីតតារាចម្រៀងអ្នកស្រី សន សុម៉ាឡែន គឺកើតឡើងភ្លាមៗ បន្ទាប់ពីភាគីកញ្ញា សួង សុខារ៉ានីត ឃើញអ្នកស្រី សន សុម៉ាឡែន បានបង្ហាញវត្តមាន ជាមួយការចូលរួមសួរសុខទុក្ខជំងឺ របស់លោក ខ្យង ស្វាមីតារាកំប្លែងអ្នកនាង កាតុ ថែមទាំងបានផ្តល់ថវិកា ចំនួន២០០ដុល្លារ ដើម្បីជួយសម្រួលដល់ការខ្វះខាត របស់លោក ខ្យង ផងដែរ។ ប៉ុន្តែគ្រានោះស្រាប់តែ កញ្ញា សួង សុខារ៉ានីត បានផ្ញើរតាមហ្វេសប៊ុក បកអាក្រាតនឹងទាលុយពីអ្នកស្រី សន សុម៉ាឡែន ជាសាធារណៈ ដែលបានជំពាក់នាង។

តាមរយៈខ្លឹមសារ ដែលត្រូវបានតារាសម្តែងស្រី កញ្ញា សួង សុខារ៉ានីត បានបង្ហោះផ្តាំផ្ញើរ ទៅអ្នកស្រី សន សុម៉ាឡែន បានលើកឡើងថា «ជំរាបសួរបង ឡែន ជាទីគោរព ការធ្វើបុណ្យពិតជាល្អ តែសូមបងខ្ចីលុយខ្ញុំប្រាំរយដុល្លារ (500$) កាលពីឆ្នាំ២០១៣ឆ្នាំមុន ខ្ញុំសូមជំរាបដល់បង សូមជួយមកសងលុយខ្ញុំវិញផង!» ។

ឆ្លើយតបចំពោះការលើកឡើង ខាងលើពីសំណាក់តារាស្រី កញ្ញា សួង សុខារ៉ានីត ភ្លាមៗនេះ ដោយក្តៅស្លឹកត្រជៀកអ្នកស្រី សន សុម៉ាឡែន បានចេញមុខតបតវិញថា« ផ្តាំទៅប្អូនស្រីម្នាក់នេះថា ខ្ញុំចង់ជួបប្អូនណាស់ តើប្អូនឈ្មោះ សួង សុខារ៉ានីត ដែលជាតារាសម្តែង! នាងជាស្រីខូចមែនទេ ឬនាងជាស្រីដើរយកប្តីគេ បានជានាងនិយាយចឹង? ខ្ញុំនឹងប្តឹងនាងដាក់គុកណា ឬនាងច្រណែននឹងខ្ញុំ ហើយចង់យកប្តីខ្ញុំស្រីខូចដូចនាងចឹង មិនសមនឹងខ្ញុំរាប់អានទេ ខ្ញុំសូមប្រកាសតាមបណ្តា Fb (ហ្វេសប៊ុក) ខ្ញុំថាស្រីខូចម្នាក់នេះ ខ្ញុំមិនដែលស្គាល់នាងទេ តែពេលនេះនាងបាននិយាយបង្ខូចខ្ញុំ ប្រហែលជាស្រីខូចនឹងចង់ល្បីថា គាត់នឹងយកប្តីគេហើយមើលទៅ។

អតីតតារាចម្រៀងស្រីអ្នកស្រី សន សុម៉ាឡែន បានបន្ថែមថា «ឆាតមកខ្ញុំ នាងបើចង់សុំទោសខ្ញុំណា។ សូមផ្តាំទៅអ្នកសិល្បៈទាំងអស់គ្នា ជួយshare ប្រាប់នាងស្រីខូចនេះផងថា ខ្ញុំបានដាក់ពាក្យទៅតុលាការឲ្យចាប់ខ្លួន ហើយខ្ញុំនឹងទារសងជំងឺចិត្តឲ្យនាងស្គាល់ខ្ញុំម្តង កុំយកពងមាន់មកជល់នឹងថ្ម !! ត្រឹមតែជាស្រីដើរលក់ខ្លួនទេ កុំចង់លោត។ ពេលខ្លះបើមិនកំរើកខ្លះ មិនបានទេ បើខ្លាំងខលមកខ្ញុំមក ខ្ញុំចាំលើកគ្រប់ពេល !»។

ទោះបីជាយ៉ាងណា ពាក់ព័ន្ធនឹងជម្លោះនេះ គេនៅមិនទាន់ដឹងថា តើភាគីណាជាអ្នកត្រូវ ឬភាគីណាជាអ្នកខុសនោះទេ ប៉ុន្តែជាធម្មតា បើគ្មានភ្លើងក៏គ្មានផ្សេងដែរ ព្រោះក្នុងចង្កោមអ្នកសិល្បៈ ពេលមានជម្លោះអ្វីមួយ តែងតែបើកកកាយរឿងអាស្រូវគ្នាទៅវិញទៅមក ជាពិសេសគឺទាក់ទងជាមួយប្រុសឈ្មោលនេះតែម្ដង។ ប៉ុន្តែទស្សនិកជនកំពុងរង់ ចាំមើលថា តើតារាសម្ដែង សួង សុខារ៉ានីត នឹងមានអ្វីប្រតិកម្មបន្តទៀត ចំពោះពាក្យជេរប្រមាថធ្ងន់ៗ ពីសំណាក់អ្នកស្រី សន សុម៉ាឡែន នៅពេលនេះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload