ក្រុម​កំពូល​តារាង​ បឹង​កេតអង្គរ ​ប៉ះ​ ស៊ីម៉ាក ​នៅ​​ទន្លេ​បាទី

ការ​ប្រកួត​ពាន​រង្វាន់​ជាតិ​ លីគ​កំពូល​កម្ពុជា​ឆ្នាំ​ 2016​ សប្ដាហ៍​ទី១២​ នៅ​ថ្ងៃ​អាទិត្យ​នេះ​គឺ​ក្រុម​កំពូល​តារាង​ បឹង​កេតអង្គរ​ នឹង​ត្រូវ​ជួប​ប្រកួត​ជា​មួយ​ក្រុម​ ស៊ីម៉ាក​ ក្នុង​ជំនួប​ជើង​ទី២​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ឯ​មជ្ឈ​មណ្ឌល​បាល់ទាត់ជាតិ​ ទន្លេបាទី ​នៅ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល។

 

ក្រុម​កំពូល​តារាង​ បឹង​កេតអង្គរ ​ប៉ះ​ ស៊ីម៉ាក ​នៅ​​ទន្លេ​បាទី

 

​លោក ​ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​ធ្លាប់​បាន​និយាយ​ថា​ក្រុម​របស់​លោក​ត្រូវ​ការ​៣​ពិន្ទុ​ដាច់​ខាត ក្នុង​ប៉ុន្មាន​ប្រកួត​ដើម​ជុំ​ទី​២​នេះ ដើម្បី​រក្សា​ចំណាត់​ថ្នាក់ល្អ​នៅ​តារាង​លីគ​កំពូល​កម្ពុជា។ យ៉ាង​ណា​មិញ ​ក្រុម​មួយ​នេះ​កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​ស្រាប់ តាម​ពី​ក្រោយ​ដោយ​ក្រុម​ក្រសួង​ការពារ​ជាតិ។

 

ក្រុម​កំពូល​តារាង​ បឹង​កេតអង្គរ ​ប៉ះ​ ស៊ីម៉ាក ​នៅ​​ទន្លេ​បាទី

 

បើ​តាម​ប្រវត្តិ​ជួប​គ្នា​៣​ប្រកួត​ចុង​ក្រោយ​​នៃ​ពាន​រង្វាន់​ជាតិ​ លីគ​កំពូល​កម្ពុជា​​គឺ ​បឹងកេត​អង្គរ​ ឈ្នះ​ទាំង៣​លើក​ដោយ​លទ្ធផល​ បឹង​កេតអង្គរ ៧-០ ស៊ីម៉ាក​ បឹង​កេតអង្គរ ៣-០ ស៊ីម៉ាកនិង​ប្រកួត​ចុងក្រោយ​ បឹង​កេតអង្គរ​ ៥-១ ​ស៊ីម៉ាក៕

 

អត្ថបទ៖ នួន ស៊ីណា​