វិធីធ្វើ៖ត្រីចៀនចួនជាមួយជ្រក់ផ្លែព្រូន

6 Videos


គ្រឿងផ្សំ
ត្រីអ្វីក៏បានឱ្យតែមិនសូវមានឆ្អឹង ៣០០ ក្រាម

P9

វិធីធ្វើ៖ត្រីចៀនចួនជាមួយជ្រក់ផ្លែព្រូន

ទឹកស៊ុបសាច់ជ្រូក (Stock ) ២ ស្លាបព្រាបាយ
ប្រេងឆារុក្ខជាតិ ៣ ស្លាបព្រាបាយ
ផ្លែព្រូនជ្រក់ (Pickled Plum ) ហាន់ជាបន្ទះ ២ គ្រាប់
ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
ស្ករស ១ ស្លាបព្រាកាហ្វេ
ស្រាចិន ១ ស្លាបព្រាកាហ្វេ
ផ្សិតក្រៀម ( ត្រាំទឹកពុះជាពីរ ) ៣ ផ្សិត
ឃិនឆាយដើមតូច ( ហាន់កង់វែងៗ ) ២ ដើម
ខ្ញីខ្ចី ( ហាន់ជាសរសៃៗ ) ១ ស្លាបព្រាបាយ
ម្ទេសដៃនាងក្រហម ( ហាន់ជាសរសៃៗ ) ១ គ្រាប់
ស្លឹកឃិនឆាយ និង ទុកម្ទេសដែលហាន់ហើយខ្លះសម្រាប់តុបតែង ។

វិធីធ្វើ
-លាងត្រីជាមួយទឹក និង អំបិល ២ ទៅ ៣ ទឹក រួចអង្កន់សាច់ត្រី ។
-រង់ចាំប្រេងក្តៅ បង់ត្រីចូលខ្ទះ ប្រើភ្លើងតិចៗល្មមចៀនឱ្យឡើងលឿង ប្រឿងៗ ។
-ប្រើខ្ទះមួយទៀត ចាក់ទឹកស៊ុបសាច់ជ្រូក ផ្លែព្រូនជ្រក់ ទឹកស៊ីអ៊ីវ ស្ករស ស្រាចិន និង ត្រី ចូលជាមួយគ្នា ។
-បន្ទាប់មករោយផ្សិតក្រៀម ឃិនឆាយ ខ្ញី និង ម្ទេសពីលើ យកគម្របគ្របហើយបើកភ្លើងតិចៗរម្ងាស់ប្រហែល ៥ នាទី ទើបបិទភ្លើង ។
-ដួសដាក់ចាន រោយស្លឹកឃិនឆាយ និង ចំណិតម្ទេសពីលើរួចទទួលទានជាមួយបាយយ៉ាងឆ្ងាញ់ពិសា ៕