បន្តិចទៀត​នេះ លោក កឹ​ម សុខា ជួប​ជនជាតិភាគតិច​មក​ពី​៦​ខេត្ត

រាជធានី​ភ្នំពេញ ៖ តាម​កម្មវិធី​ដែល​បាន​គ្រោងទុក នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ២០១៦ លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​សំណេះសំណាល​ជាមួយ​ជនជាតិភាគតិច​មក​ពី​ខេត្តកោះកុង ក្រចេះ ព្រះ​វិហារ រតនគិរី មណ្ឌលគិរី និង​ខេត្តស្ទឹងត្រែង ៕