កំពុង​ដេក​លង់លក់ ស្រាប់តែ​ភ្ញាក់​ព្រើត ស្រែក​ផ្អើល

រាជធានី​ភ្នំពេញ ៖ ខណៈ​កំពុង​ដេក​លង់លក់​នៅ​ជាន់​ខាងក្រោម ស្រាប់តែ​២​នាក់​ប្តី​ប្រពន្ធ​ជនជាតិ​ជប៉ុន​ភ្ញាក់​ព្រើត​​ដោយសារ​មាន​ផ្សែង​ឈ្លក់​ពេញ​បន្ទប់ ក៏​ស្រែក​ឆោឡោ​ផ្អើល​អស់អ្នក​ជិតខាង និង​សមត្ថកិច្ច ដោយសារ​តែ​ទុ​ស្សេ​ខ្សែភ្លើងបង្ក​ជា​អគ្គិភ័យ​​នៅ​ជាន់​ទី​២ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង ១៥​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ជាន់​ទៅ​២ ផ្ទះ​លេខ​៥៣B ផ្លូវ​លេខ​៤៤៤ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ជនជាតិ​ជប៉ុន​២​នាក់​ប្តី​ប្រពន្ធ​កំពុង​ដេក​លង់លក់​ក្នុង​ដំណេក​នៅ​ជាន់​ខាងក្រោម ស្រាប់តែ​មាន​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ខ្មួលខ្មាញ់​ពេញ​ចូល​មក​ក្នុង​បន្ទប់​និង​ក្នុងផ្ទះ​ទាំងមូល ធ្វើ​ឱ្យ​ពួក​គាត់​ឈ្លក់​ភ្ញាក់​ដឹងខ្លួន​ឡើង ។ ពេល​ដែល​មាន​ផ្សែង​ខ្មៅ​ហុយ​ពេញ​ផ្ទះ​ហើយ​នោះ ជនជាតិ​ជប៉ុន​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក៏​បាន​នាំ​គ្នា​ស្រ​វេ​ស្រ​វេរ​ត់ទៅ​រក​ប្រភព​ពភ្លើ​ង និង​បានឃើញ​ភ្លើង​កំពុង​តែ​ឆេះ​នៅ​ជាន់​ទី​២ ទើប​ស្រែក​ឆោឡោ​ឡើង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​រស់នៅ​ជិតខាង ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា ពេល​ដែល​បានឃើញ​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​ជាន់​ទី​២ និង​មាន​ផ្សេង​ហុយ​ព្រ​លោម​ចេញ​មក​ខាងក្រៅ​ផ្ទះ ហើយ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​ក៏​នាំ​គ្នា​ជួយរ​ត់ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ទឹក​ទៅ​ជួយ​បាញ់​ពន្លត់​ដែរ តែ​ភ្លើង​នោះ​មិន​បាន​រលត់​ឡើយ ដោយសារ​តែ​ភ្លើង​កំពុង​តែ​ឆាបឆេះ​យ៉ាង​ខ្លាំង​នៅ​ខាងក្នុង និង​មាន​ផ្សែង​ខ្មៅ​ងងឹត​ហុយ​ចេញ​មក​ខាងក្រៅ​នោះ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំ​ទៅ​ៗ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​មក និង​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ពន្លត់ ទើប​ធ្វើការ​គ្រប់គ្រង​ភ្លើង​នោះ​បាន និង​មិន​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ទៀត ។

ក្នុង​ករណី​អគ្គិភ័យ​នេះ​ដែរ ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​សន្និដ្ឋាន​ថា កើតឡើង​ដោយសារ​តែ​ម្ចាស់ផ្ទះ​ដោត​ឌុ​យ​ខ្សែ​ទូរ​ទឹកកក​ទុក​ចោល​យូរ​ពេក ហើយ​មិន​បាន​បិទ​បា​រ៉ែត​ភ្លើង ទើប​បណ្តាល​ឱ្យ​មានការ​ឆ្លង​ចរន្តអគ្គិសនី និង​ទុ​ស្សេ​ខ្សែរ​ភ្លើង​ឆេះ​តែ​ម្តង ។

ករណី​អគ្គិភ័យ​នៅ​ក្នុងផ្ទះ​ល្វែង​ខាងលើ​នេះ​ដែរ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការ​រិ​យា​ល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​អស់​ចំនួន​៥​គ្រឿង ទើប​ភ្លើង​រលត់ ដោយ​បង្ក​ឲ្យ​ទូរ​ទឹកកក​១​គ្រឿង និង​ម៉ាស៊ីនត្រជាក់​១​គ្រឿង រួម​ទាំង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត ត្រូវ​បាន​រង​ការ​ខូចខាត​ផង​ដែ តែ​មិន​បាន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ៕