បុរស​ម្នាក់​ចង.ក​ សម្លាប់​ខ្លួន ដោយ​គ្មាន​មូលហេតុ​

បុរស​ម្នាក់​ចង.ក​ សម្លាប់​ខ្លួន ដោយ​គ្មាន​មូលហេតុ​



បាត់ដំបង ៖ ជនរងគ្រោះ​ម្នាក់​ឈ្មោះ ​ភិន ណា​រិត​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ រស់​ភូមិ​ម្រះព្រៅ ​ឃុំ​ជ្រៃ ​ស្រុក​មោង​ឫស្សី ​ខេត្ត​បាត់ដំបង ​បានសម្រេច​ចិត្ត​ចង.ក ​សម្លាប់​ខ្លួន ​ដោយ​បន្សល់ទុក​នូវ​ចម្ងល់​ដ​ល់​ម្តាយ​ថា ​អត់​ដឹង​មូលហេតុ​សម្រាប់​កូន​របស់​គាត់​ដែល​សម្រេចចិត្ត​ដ៏​អាក្រក់​នេះ។ ​ហេតុការណ៍​នេះ​បាន​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ​នៅ​វេលា​ម៉ោង​៥​និង​០០​នាទី​​ព្រឹក ​ថ្ងៃ​ទី​០៩ ​ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ​។

តាម​ការ​អះអាង​ពី​ម្តាយ​ជនរងគ្រោះ​បាន​បញ្ជាក់​ដល់​សមត្ថកិច្ច​ថា​ កូនប្រុស​គាត់​ដែល​ជា​ជន​រង​គ្រោះ​នេះ​នៅ​លីវ​ទេ ហើយ​មិនដែល​មានការ​ស្ដីបន្ទោស​ពី​ម្តាយ​ទេ ​មុនពេល​កើតហេតុ​ បាន​សុំ​លុយ​ម្តាយ​២​ម៉ឺន​រៀល​ ហើយ​ម្តា​យ​ក៏​ឲ្យ​ដោយ​គ្មាន​មាត់ ក អ្វី​ឡើយ ​លុះ​ដល់​វេលា​ខាងលើ ​ជន​រង​គ្រោះ បាន​ជិះ​ម៉ូតូ​ទៅ​វាលស្រែ​នៅ​ខាងត្បូង​ផ្ទះ​អ្នកជិតខាង​ ហើយ​ម្តាយ​ស្មានថា​ជនរងគ្រោះ​ទៅ​មើល​ស្រែ​ មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​ចង.ក ​សម្លាប់​ខ្លួន​នៅ​នឹង​ដើមឈើ​រ៉​ប​ ជើង​អង្កុញ​ដល់​ដី​នៅ​ក្បែរ​ម៉ូតូ​ដែល​ខ្លួន​ជិះ។

រហូត​មកទល់ពេលនេះ ​លោក ​ឆាំ ​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ជ្រៃ​ក៏​រក​មិន​ឃើញ​មូលហេតុ​ដែរ ​ក្រៅពី​បញ្ជាក់​ថា ជនរងគ្រោះ​ពិតជា​​បាន​ធ្វើ​អត្តឃាត​ចង.ក ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​ មិន​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​ណាមួយ​ឡើយ​៕​