២នាក់ឪពុកកូន ចំណាយពេលរស់នៅក្នុងព្រៃ ៤១ឆ្នាំ ដោយសារតែ… (មានវីដេអូ)

វៀតណាម៖ បុរសម្នាក់ និងឪពុកត្រូវរត់ភៀសខ្លួន ទៅជ្រកកោននៅក្នុងព្រៃ អស់រយៈពេលរាប់ឆ្នាំ ដោយសារសង្គ្រាមយង់ឃ្នងជាយូរណាស់មកហើយ  ខណៈថ្មីៗនេះរូបគាត់ត្រេកអរជាខ្លាំង ក្រោយពីបានវិលត្រលប់ មករស់នៅលំនៅឋានចាស់របស់គាត់វិញ។

នេះបើយោងប្រភពសារព័ត៌មានបានឲ្យដឹងថា បុរសជនជាតិវៀតណាមម្នាក់ឈ្មោះ Ho Van Lang អាយុ៤៤ឆ្នាំ រួមជាមួយនឹងឪពុករបស់គាត់ម្នាក់ទៀតឈ្មោះ Ho Van Thanh អាយុ៨៥ឆ្នាំ បានចំណាយអស់រយៈពេលជាង ៤១ឆ្នាំ រស់នៅក្នុងព្រៃជ្រៅមួយកន្លែង ស្ថិតក្នុងស្រុក Tay Tra ខេត្ត Quang Ngai នៃប្រទេសវៀតណាម។

ប្រភពបន្តថា មូលហេតុដែលបណ្តាលឲ្យឪពុកកូនទាំងពីរនាក់នេះ រត់ចោលផ្ទះមករស់នៅក្នុងព្រៃយ៉ាងដូច្នោះ ក៏ដោយសារតែសង្គ្រាមវៀតណាម បានផ្ទុះឡើងក្នុងអំឡុងពេលជាយូរឆ្នាំកន្លងមក  គំរាមកំហែងយ៉ាងខ្លាំងក្លា ទៅលើប្រជាជនជាច្រើន ដែលតម្រូវឲ្យពួកគាត់បង្ខំចិត្តចាកចេញ ពីផ្ទះរបស់ខ្លួនដើម្បីរត់ភៀសខ្លួន។

គួរឲ្យដឹងថា ពីមុនលោកតា Ho Van Thanh ធ្លាប់បានរស់នៅក្នុងជីវិតដ៏សាមញ្ញមួយ ជាមួយនឹងគ្រួសាររបស់គាត់យ៉ាងល្អូកល្អើន នៅក្នុងភូមិតូចមួយក្នុងស្រុក Tra Kem អំឡុងពេលកើតសង្គ្រាម។  ប៉ុន្តែជាអកុសលមានថ្ងៃមួយនោះ ប្រពន្ធរបស់គាត់ និងកូនប្រុស ២នាក់ទៀត ត្រូវបានស្លាប់ដោយសារផ្ទុះមីន ធ្វើឲ្យរូបគាត់ រន្ធត់ក្នុងចិត្តជាខ្លាំង ហើយក៏បានសម្រចចិត្តរត់  ដោយនាំយកកូនប្រុស ដែលមានអាយុ ទើបតែ២ឆ្នាំម្នាក់ទៀត គឺលោក Ho Van Lanh នេះឯង ទៅរស់នៅក្នុងព្រៃតែម្តង ជាហេតុធ្វើឲ្យបងប្អូនសាច់ញ្ញាតិ និងអ្នកជិតខាង បាត់ដំណឹងរបស់គាត់សូន្យឈឹង ដោយមិនអាចទាក់ទងបានឡើយ។

ទន្ទឹមនឹងនោះផងដែរ ការរស់នៅក្នុងព្រៃរបស់ពួកគាត់  អាចចិញ្ចឹមជីវិតបានដោយដើររកផ្លែឈើព្រៃដើម្បីទទួលទាន ឬដំឡូងមីជាដើម ហើយពួកគាត់ក៏មានដាំពោត និងបរបាញ់សត្វ ធ្វើជាអាហារផងដែរ។ លើសពីនេះពួកគាត់ បានយកសំបកឈើចាស់ៗ មកច្នៃធ្វើជាខោអាវ ឬហៅម្យ៉ាងទៀតបានថា ជាសំពត់ប៉ឹង ដើម្បីបិទបាំងខ្លួន និងសង់កូនខ្ទមឈើតូចមួយ ដែលមានកម្ពស់ប្រមាណជា ៥ម៉ែត្រ។ ហើយនៅពេលមាន អ្នកស្រុកចូលព្រៃឃើញពួកគាត់ មានការតុបតែងខ្លួនខុសពីប្រក្រតី ហាក់បីដូចជាមនុស្សព្រៃយ៉ាងដូច្នោះនោះ ក៏បានរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋានតែម្តង។

ប្រភពព័ត៌មានបន្តឲ្យដឹងទៀតថា ពួកគាត់ទាំងពីរធ្លាប់ត្រូវបាន គេប្រទះឃើញនៅក្នុងព្រៃម្តងរួចមកហើយ កាលពីក្នុងឆ្នាំ២០១៣កន្លងទៅ ហើយក៏ត្រូវបានអ្នកស្រុក នាំពួកគាត់ចេញពីព្រៃវិញ ដើម្បីទទួលបានជីវិតរស់នៅថ្មីដែរ ប៉ុន្តែបែរជាថ្មីៗនេះពួកគាត់ ត្រឡប់ទៅរស់នៅក្នុងព្រៃវិញដដែល។

សម្រាប់ពេលនេះវិញ អ្នកស្រុកជាច្រើន កំពុងតែនាំយកគាត់ឲ្យត្រលប់មករស់នៅ ក្នុងផ្ទះចាស់របស់គាត់វិញ។ មូលហេតុដែលពួកគាត់ មិនចង់វិលមកវិញត្រលប់មករស់នៅក្នុងភូមិវិញ អាចមកពីការភ័យខ្លាចក៏ថាបានដែរ៕

ទស្សនាវីដេអូ៖   

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

២នាក់ឪពុកកូន ចំណាយពេលរស់នៅក្នុងព្រៃ ៤១ឆ្នាំ ដោយសារតែ... (មានវីដេអូ)

២នាក់ឪពុកកូន ចំណាយពេលរស់នៅក្នុងព្រៃ ៤១ឆ្នាំ ដោយសារតែ... (មានវីដេអូ)

២នាក់ឪពុកកូន ចំណាយពេលរស់នៅក្នុងព្រៃ ៤១ឆ្នាំ ដោយសារតែ... (មានវីដេអូ)

២នាក់ឪពុកកូន ចំណាយពេលរស់នៅក្នុងព្រៃ ៤១ឆ្នាំ ដោយសារតែ... (មានវីដេអូ)

២នាក់ឪពុកកូន ចំណាយពេលរស់នៅក្នុងព្រៃ ៤១ឆ្នាំ ដោយសារតែ... (មានវីដេអូ)

២នាក់ឪពុកកូន ចំណាយពេលរស់នៅក្នុងព្រៃ ៤១ឆ្នាំ ដោយសារតែ... (មានវីដេអូ)