Messi កំពុង​ពិចារណា​​ពី​អនាគត​របស់​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​អេស្ប៉ាញ

បន្ទាប់ពីត្រូវតុលាការកាត់ទោសឲ្យចាប់ពន្ធនាគារ២១ខែហើយត្រូវពិន័យប្រាក់៣.៥លានយូរ៉ូ ខណៈពេលអាហ្សង់ទីនចាញ់ឈីលីក្នុងពានរង្វាន់ Copa America បានបង្ខំឲ្យ Lionel Messi ពិចារណាពីអនាគតរបស់ខ្លួនដើម្បីចាកចេញពីប្រទេសអេស្ប៉ាញ។

Messi កំពុង​ពិចារណា​​ពី​អនាគត​របស់​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​អេស្ប៉ាញ

 

ខ្សែប្រយុទ្ធក្រុមអ្នកមានបុណ្យ Barcelona បានលាលែងពីក្រុមជម្រើសជាតិអាហ្សង់ទីនភ្លាម បន្ទាប់ពីស៊ុតបាល់ប៉េណាល់ទីអត់ចូលរបូតពាន Copa ជាលើកទីពីរជាប់ៗគ្នា។ ហើយកាលពីថ្ងៃពុធមុននេះរូបគេជាមួយឪពុកត្រូវបានតុលាការកាត់ទោសហើយពិន័យប្រាក់ដោយសាររឿងរ៉ាវគេចពន្ធ។ ទោះជាយ៉ាងនេះក្ដី មេធាវីរបស់គាត់បានប្ដឹងឧទ្ធរណ៍ហើយ ការសម្រេចចិត្តរបស់តុលាការអេស្ប៉ាញបានធ្វើឲ្យអ្នកគាំទ្រអាហ្សង់ទីន និងក្រុមគ្រួសាររបស់គាត់ខកចិត្តយ៉ាងខ្លាំង។

ក្រៅពីខ្លួនគាត់ផ្ទាល់ នៅមានមិត្តរួមក្រុមរបស់គាត់ពីនាក់ទៀតក៏មានរឿងក្ដីក្ដាំស្រដៀងគ្នាដែរគឺ Neymar និង Javier Mascherano ដែលសុទ្ធតែជាមិត្តជិតស្និតរបស់គាត់។ បើតាមប្រភពមួយថាក្លឹបក្នុងទឹកដីកាតាឡាន់នឹងស្នើកីឡាករវ័យ២៩ឆ្នាំបន្តកុងត្រាដោយបន្ថែមប្រាក់ឈ្នួលស្មើជាមួយ Neymar ដែលទើបបន្តកុងត្រា៥ឆ្នាំ។

ជម្រើសមួយទៀតកីឡាករកម្ពស់ ១.៦៩ម៉ែត្រប្រហែលជាពិចារណាចាកចេញពីប្រទេសអេស្ប៉ាញហើយ ខណៈក្លឹងអង់គ្លេសពីគឺ Chelsea និង Man City បង្ហាញការចាប់អារម្មណ៍។ ដោយការសម្រេចចិត្តចាកចេញពីក្រុមជម្រើសជាតិ Messi ត្រូវប្រឈមមុខការសម្រេចចិត្តដ៏តឹងតែងមួយគឺការចាកចេញហាក់ជីវភាពផ្លូវចិត្ត នៅប្រទេសអេស្ប៉ាញមិនសូវល្អសោះ ទោះបីមានលុយចាយមិនអស់ក្ដី។

Messi កំពុង​ពិចារណា​​ពី​អនាគត​របស់​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​អេស្ប៉ាញ

Messi កំពុង​ពិចារណា​​ពី​អនាគត​របស់​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​អេស្ប៉ាញ

ប្រភព៖ kqube

  • Messi កំពុង​ពិចារណា​​ពី​អនាគត​របស់​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​អេស្ប៉ាញ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/10  Category:កំសាន្ត
Tags: