ពេជ្រ សីហា និង​សរ រាជសីហ៍​ប៉ះ​ជើង​ខ្លាំង​ថៃ​នៅ​ PNN ល្ងាច​នេះ​

ជើង​ខ្លាំង​កម្ពុជា​២​រូប​​គឺ​ ពេជ្រ សីហា និង​សរ រាជសីហ៍​​​ប្រើ​កណ្តាប់​ដៃ​ និង​រន្ទះ​ជើង​ទទួល​ស្វាគមន៍​អ្នក​លេង​ឆ្លង​ដែន​ថៃ​ពីរ​នាក់​​ដើម្បី​សន្សំ​ពិន្ទុ​ដណ្តើម​ខ្សែ​ក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម​នៅ​សង្វៀន​ PNN ​នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ។

 

ពេជ្រ​ សីហា​ដែល​គេ​ហៅ​ថា​ម៉ៃ​ថៃសាន់​ខ្មែរ​​ និង​ត្រូវ​តតាំង​ជា​មួយ​ជើង​ខ្លាំង​ថៃ​ អ៊ិនសុឌេន​ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម។​ នេះ​ជា​​ប្រកួត​ទី១​របស់​សីហា​ក្នុង​ការ​សន្សំ​ដណ្តើម​ខ្សែក្រវ៉ាត់​របស់​​គេ។ អ្នក​ស្នេហា​​វិស័យ​ប្រដាល់​ច្បាស់​ជា​ដឹង​ហើយ​ថា​ សីហា​ជា​កីឡាករ​ម្នាក់​ដែរ​ចូល​ចិត្ត​ប្រើ​ដៃ​ក្នុង​ការ​ផ្តូល​គូ​ប្រកួត​ជា​ជាង​ប្រើ​ក្បាច់​ផ្សេងៗ​។ ថា​តើ​លើក​នេះ​សីហា​អាច​បាន​៣​ពិន្ទុ​ដូច​កីឡាករ​ខ្មែរ​២​រូប​នៅ​សប្ដាហ៍​មុន​បាន​ឬ​យ៉ាង​ណា។

 

គូ​ទី២​នៃ​ការ​ដណ្តើម​ខ្សែក្រវ៉ាត់​ថ្ងៃ​នេះ​ ​កីឡាករ​វ័យ​ក្មេង​ សរ​ រាជសីហ៏​ ត្រូវ​ប្រឈម​ជា​មួយ​អ្នក​លេង​ឆ្លង​ដែន​មក​ពី​ថៃ​ ធី​ លេក​។​ ស រាជសីហ៏​ ជា​កីឡាករ​ស្រករ​ក្រោយ​តែ​ដោយ​សារ​កាយ​សម្បទា​អំណោយ​ផល​​ រួម​ទាំង​​ការ​វាយ​របស់​គេ​មាន​ការ​រីក​ចំរើន​ផង​ទើប​កីឡាករ​រូប​នេះ​តែ​តែង​មាន​ឱ​កាស​បង្ហាញ​មុខ​នៅ​កម្ម​វិធី​ដណ្តើម​ខ្សែ​ក្រវ៉ាត់​ជា​ញឹក​ញាប់។​ រាជសីហ៏​ មិន​មាន​ក្បាច់​សម្លាប់​​ណា​មួយ​ដែល​ច្បាស់​នោះ​ទេ​គឺ​គេ​ប្រើ​គ្រប់​ក្បាច់​ទាំង​អស់​ក្នុង​ការ​ប្រកួត​ក្បាច់​ដែរ​គេ​​ប្រើ​មិន​សូវ​ជា​មាន​ប្រសិទ្ធ​ភាព​នោះ​ទេ​តែ​អ្វី​ដែល​ រាជសីហ៏​ ខ្លាំង​​នោះ​គឺ​កំលាំង​សុស​ក្នុង​ការ​ប្រកួត។​

 

កាល​ពី​សប្ដាហ៍​មុន​ ឡុង​ សុវណ្ណឌឿន​ និង​​ឡេះ​ តើត​ សុទ្ធ​តែ​បាន​ទទួល​បាន​៣ពិន្ទុ​ដូច​ដូច​គ្នា៕

 

ពេជ្រ សីហា និង​សរ រាជសីហ៍​ប៉ះ​ជើង​ខ្លាំង​ថៃ​នៅ​ PNN ល្ងាច​នេះ​

 

អត្ថបទ៖ នួន ស៊ីណា​