អាជីពស្មូតនិងអាជីវកម្មរបស់កញ្ញាភឿន ស្រីពៅបានដើរតួនាទីសំខាន់ក្នុងវិស័យពុទ្ធសាសនា

ភ្នំពេញ៖ សិល្បការិនីផ្នែកស្មូតកញ្ញា ភឿន ស្រីពៅត្រូវបានគេទទួលស្គាល់ថាជាអ្នកជំនាញផ្នែកស្មូតដ៏ប៉ិនប្រសប់និងសំនៀង ពីរោះរណ្តំចិត្ត ។ ក្រៅពីអាជីពស្មូតនាងក៏បានបង្កើតអាជីវកម្មលើផ្នែកសេវាកម្មពិធីបុណ្យផ្សេងៗរហូតទទួលបានការគាំទ្រច្រើនពីមហាជន ហើយការងាររបស់នាងត្រូវបានគេចាត់ទុកថាបាននិងកំពុងចូល រួមចំណែកដ៏សំខាន់ក្នុងការបម្រើដល់ វិស័យពុទ្ធសាសនា។

អាជីពស្មូតនិងអាជីវកម្មរបស់កញ្ញាភឿន ស្រីពៅបានដើរតួនាទីសំខាន់ក្នុងវិស័យពុទ្ធសាសនា
កញ្ញាភឿន ស្រីពៅដែលពេលនេះបានវិវត្តខ្លួនពីអ្នកជំនាញស្មូតក្លាយជាម្ចាស់ក្រុមហ៊ុនលើផ្នែកសេវារៀបចំពិធីបុណ្យទាន ផ្សេងៗ ផ្តោតកិច្ចការវិស័យពុទ្ធសាសនា។ នាងបានថ្លែងឲ្យដឹងថាសព្វថ្ងៃនេះក្រុមហ៊ុនស្រីពៅស្មូតផ្តល់សេវារៀបចំពិធីបុណ្យទាននៅតែមានសភាពមមាញឹកគ្រប់ទីកន្លែងក្នុងការដើររៀបចំពិធីបុណ្យជូនបណ្តាអតិ ថិជនក៏ដូចជាឯកឧត្តម លោកជំទាវ លោកតា លោកយាយដូចពីមុនដដែល។ អ្នកស្មូតដ៏មានប្រជាប្រិយរូបនេះបន្តថានាងចង់ចូលរួមចំណែកឲ្យវិស័យពុទ្ធសាសនានៅប្រទេសកម្ពុជារីកចម្រើនជាមួយវិស័យផ្សេងៗទៀតបើទោះបីជាពេលនេះនាងសង្កេតឃើញថាចំពោះសេវាកម្មផ្នែករៀបចំពិធីបុណ្យគឺចាប់ផ្តើមមានក្រុមហ៊ុនផ្សេងៗគេរៀបចំបង្កើតឲ្យមាននៅលើទីផ្សារបន្តបន្ទាប់គ្នាក្នុងឯកសណ្ឋានប្រហាក់ប្រហែលគ្នាក៏ដោយ។នាងកាន់តែមានតែរំភើបហើយមានមោទនភាពចំពោះខ្លួនឯងដែលចេះរៀបចំការងារផ្នែកសេវារៀបចំ ពិធីបុណ្យមុនគេហើយមានការចាប់អារម្មណ៍ពីបងប្អូនយើងរហូតមានការបង្កើតមុខរបរប្រហែលគ្នាដែលនេះជាការរួមគ្នាលើកស្ទួយវិស័យពុទ្ធសាសនាទាំងអស់គ្នា។ នាងថា ការធ្វើបែបនេះហាក់ដូចជាជួយគ្នាបង្ហាញអ្វីដែលយើងមានបែប ពុទ្ធសាសនាដល់ ប្រជាជនយើងបានជ្រាបចេះដឹងយល់ឃើញពិសេសយុវជនជំនាន់ក្រោយដូចជាយល់ពីសារសំខាន់នៃការស្មូតជាដើម។នាងបន្តថាក្រុមហ៊ុនស្រីពៅស្មូត របស់នាងនៅតែមានការលេចធ្លោលើផ្នែកសេវារៀបចំកម្មវិធីបុណ្យនិងផ្គត់ផ្គង់សម្ភារបុណ្យពីមុនបែបណាឥឡូវនេះគឺរឹតតែមមាញឹកខ្លាំងស្ទើរតែមិននឹកស្មានថាមាមីងបងប្អូនគ្រប់ស្រទាប់វណ្ណៈនៅតែអញ្ជើញមកជឿទុកចិត្តលើសេវាកម្មរបស់ក្រុមហ៊ុនរបស់នាងហើយក្រុមការងារទាំងអស់គ្នាសុទ្ធតែរៀនសូត្រពីគ្រូជំនាញៗតាំងពីការនិយាយស្តីសុជីវធម៌ផ្សេងៗសូម្បីតែលោកតាអាចារ្យក៏មានភាពជំនាញយ៉ាងពិតប្រាកដអត់ឲ្យខុសក្បួនបុរាណខ្មែរឡើយរហូតទទួលបានការសរសើរមិនដាច់ពីមាត់ពីមហាជន។នាងបន្តថាចំណុចខ្លាំងរបស់ក្រុមរបស់នាងពេញនិយមគឺយើងទាំងអស់គ្នាខំធ្វើការដែល កើតចេញពីចិត្តដោយធ្វើយ៉ាងណាឲ្យអ្នកមានសទ្ធាក្នុងការប្រារព្ឋកម្មវិធីបុណ្យមិន ឲ្យគាត់មានការនឿយហត់លំបាកក្នុងការរៀបចំចាត់ចែងឡើយគ្រាន់តែមានគម្រោងរួចពិភាក្សាជាមួយក្រុមហ៊ុននោះចំណាយពេលវេលាតិចថវិកាសមរម្យនិងមានអារម្មណ៍ល្អតាំងពីក្នុងពេលកម្មវិធីបុណ្យនិងក្រោយពេលបុណ្យក៏នៅតែរីករាយដូចគ្នា។មូលហេតុមួយទៀតចំពោះការងារផ្នែកនេះនៅតែចាប់អារម្មណ៍របស់បងប្អូនខ្មែរព្រោះទាក់ទងនឹងជំនឿសាសនាវប្បធម៌ប្រពៃណីសិល្បៈគឺផ្សារភ្ជាប់ទាំងអស់តែម្តងក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។
អាជីពស្មូតនិងអាជីវកម្មរបស់កញ្ញាភឿន ស្រីពៅបានដើរតួនាទីសំខាន់ក្នុងវិស័យពុទ្ធសាសនា
អ្នកស្ថាបនិកប្រចាំក្រុមហ៊ុនស្រីពៅស្មូតបានតាំងចិត្តយ៉ាងមុតមាំថានឹងព្យាយាមប្រើវិធីស្មូតរបស់ខ្មែរយើងឲ្យមានភាពលេចធ្លោគួរជាទីចាប់អារម្មណ៍លើសិល្បៈស្មូតដែលជាជំនាញរបស់នាងដោយខំផ្សព្វផ្សាយ ដល់អ្នកស្តាប់ទាំងឡាយផងដែរ។ការធ្វើនេះចង់ឲ្យប្រែពីការខ្លាចទៅជាការចូលចិត្តក្នុងព្រះធម៌បទនិងចង់ឲ្យយុវវ័យចាប់អារម្មណ៍ហើយមកសិក្សារៀនសូត្រពីរបៀបស្មូតមួយនេះឲ្យបានកុះករដើម្បីឲ្យព្រះធម៌បទមានភាពពេញនិយមសាជាថ្មី។គោលដៅរបស់កញ្ញាស្រីពៅមានដាក់ទិសដៅកំណត់ច្បាស់ថារាល់ពេលនាងចេញស្មូតហើយពុទ្ធបរិស័ទផ្តល់ថវិកាតាមសទ្ធារៀងៗខ្លួននាងនឹងមិនយកប្រាក់ទាំងនោះឡើយហើយប្រគល់ជូនផ្នែកមនុស្សធម៌និងជួយដល់មន្ទីរពេទ្យឬជួយផ្នែកសង្គមជាសំខាន់មិនប៉ះពាល់ឡើយ។ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍អាចចូលទៅកាន់FB fans page sreypovsmot ឬ តាមរយៈទូរស័ព្ទ០១៧៧៥៦៣៧៩ និងលេខ ០១៦២២៨៣៨៤ ដែលនាងនឹងក្រុមការងារពេញចិត្តនឹងចូលរួមបំពេញការងារឲ្យអស់ពីសមត្ថភាព៕ វឌ្ឍនា

ប្រភព៖ Nokorwatnews

  • អាជីពស្មូតនិងអាជីវកម្មរបស់កញ្ញាភឿន ស្រីពៅបានដើរតួនាទីសំខាន់ក្នុងវិស័យពុទ្ធសាសនា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/10  Category:កំសាន្ត
Tags: