ស្រី​ស្អាត​ស្រវឹង បើកឡាន​បុក​គំរប​លូ ហើយ​បន្ត​ទៅបុក បង្គោល​ភ្លើង បាក់​រាប​ដល់​ដី

រាជធានីភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ ទំនងស្រវឹងស្រា បានបើករថយន្ត ឡិចស៊ីស RX 300 ក្នុងល្បឿនយ៉ាងលឿន ហើយរ៉េចង្កូត ទៅបុកគំរបលូ បណ្តាលអោយរថយន្ត បែកកង់មុខ និងជ្រុលទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដី តែសំណាងល្អ ស្រីស្អាតរូបនោះ គ្រាន់តែរងរបួសស្រាល កាលពីវេលាម៉ោង ១និង៥៥ នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី មុខក្រុមហ៊ុនលក់ រថយន្ត LAND ROVER ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

សាក្សីបានឲ្យដឹងថា មុនដំបូងគេឃើញ ស្រីស្អាតម្នាក់ បើករថយន្ត ឡិចស៊ីស RX 300 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-9456 តាមបណ្តោយ ផ្លូវសហព័ន្ធរ៉ុស្សី ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ដោយទំនងជា ស្រវឹងស្រាផងនោះ ក៏បានរ៉េចង្កូត មកខាងស្តាំដៃ ធ្លាក់មកចិញ្ចើមផ្លូវ បុកនិងគំរបលូបង្ហូរទឹក បណ្ដាលឲ្យ បែកកង់មុខខាងស្តាំ ហើយដោយសារតែរថយន្ត មិនទាន់អស់ល្បឿន បានទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម រាបដល់ដី ចំណែកនារី ដែលជាអ្នកបើកបរ ចេញពីក្នុងរថយន្ត គ្រាន់តែរងរបួសស្រាល ហើយរថយន្តបង្ក រងការខូចខាត ខាងមុខយ៉ាងដំណំ៕
ស្រី​ស្អាត​ស្រវឹង បើកឡាន​បុក​គំរប​លូ ហើយ​បន្ត​ទៅបុក បង្គោល​ភ្លើង បាក់​រាប​ដល់​ដី

ស្រី​ស្អាត​ស្រវឹង បើកឡាន​បុក​គំរប​លូ ហើយ​បន្ត​ទៅបុក បង្គោល​ភ្លើង បាក់​រាប​ដល់​ដី

ស្រី​ស្អាត​ស្រវឹង បើកឡាន​បុក​គំរប​លូ ហើយ​បន្ត​ទៅបុក បង្គោល​ភ្លើង បាក់​រាប​ដល់​ដី

ប្រភព៖ watphnom

  • ស្រី​ស្អាត​ស្រវឹង បើកឡាន​បុក​គំរប​លូ ហើយ​បន្ត​ទៅបុក បង្គោល​ភ្លើង បាក់​រាប​ដល់​ដី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/10  Category:កំសាន្ត
Tags: