មុន​នេះ​បន្តិច មាន​ករណី​ផ្ទុះអាវុធ​ក្នុង​ម៉ាត​នៅ​ស្ថានីយ​កាល់​តិច​បូកគោ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា នៅ​វេលា​ម៉ោង​ជិត​០៩​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ២០១៦ មាន​ករណី​បាញ់​មនុស្ស​ក្នុង​ហាង​ម៉ាត នៃ​ស្ថានីយ៍​ប្រេង​កាល់​តិច​បូកគោ ក្នុង​ខណ្ឌចំការមន ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ករណី​បាញ់​នេះ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ តែ​ជំហាន​ដំបូង​ថា​មនុស្ស​ម្នាក់​បាន​របួសធ្ងន់ ហើយ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ជន​ដៃដល់ ៕