កក្រើកពេញស្រុកថៃ ព្រឺសម្បុរខ្ញាកៗ ទៅបុណ្យសព បែរជាថតជាប់ម្រាមដៃខ្មោចទៅវិញ

នៅក្នុងពិធីបុណ្យសពតារាកំប្លែងជើងចាស់ឈ្មោះ ដន ចៈមូកបាន អាយុ ៦៩ ឆ្នាំ ដែលបានស្លាប់ដោយសារជំងឺមហារីកថ្លើម មានបងប្អូនមិត្តភក្តិ ទៅចូលរួមជាច្រើន តែមានហេតុកើតឡើងមួយដ៏គួរឱ្យព្រឺសម្បុរគីង្គក់គ្រប់គ្នា ។

នោះគឺការថតជាប់ដៃសព នៅលើដៃលោក ឆ័យសាប់ថៈវ៉ាច់ រិទ្ធិតេម ឬ សានវ៉ាត់លេវ ដែលឈរថតរួមគ្នា ៤ នាក់ ក៏ស្រាប់តែមានជាប់តែដៃលោកម្នាក់ប៉ុណ្ណោះ ធ្វើឱ្យរឿងនេះល្បីកក្រើកពេញស្រុកថៃ ថាជារឿងខ្មោចលងទាំងថ្ងៃចែសតែម្តង ។

អ្នកស្រុកនាំគ្នានិយាយថា ម្រាមដៃថតជាប់លើម្រាមដៃលោក សានវ៉ាត់លេវ នោះ ជាម្រាមដៃសពលោក ដន ស្របពេលដែលលោក សានវ៉ាត់លេវ ខ្លួនឯងក៏ជឿថាជាម្រាមដៃរបស់លោក ដន ដែរ ដោយហេតុថា ខ្លួនបានលាងចង្អាបសព បានស្គាល់ម្រាមដៃនោះ… ៕ ប្រភព matanak.com


Related Posts