អគ្គិភ័យ​ លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​១​ខ្នង និង​ទ្រព្យសម្បត្តិ​សល់​តែ​ផេះ​

អគ្គិភ័យ​ លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​១​ខ្នង និង​ទ្រព្យសម្បត្តិ​សល់​តែ​ផេះ​

ត្បូងឃ្មុំ ៖ ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៧​និង​០០​នាទី ថ្ងៃ​ទី ០៩ ខែ​កក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​ភូមិ​ជី​ពាង ឃុំមុង​រៀវ ស្រុកត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​មាន​ឈ្មោះ ហុង អេង​ឃី ភេទ​ស្រី អាយុ២៩ឆ្នាំ ហើយ​ផ្ទះ​ដែល​ឆេះ​ខាងលើ សង់​ពី​ថ្ម​ក្រោម ឈើ​ខាងលើ​ ទំហំ៨ម៉ែត្រ គុណ៩ម៉ែត្រ ​មូលហេតុ​មកពី​ទុស្សេ​ខ្សែភ្លើង។

តាម​ប្រភព​ពី​លោក លាស់ រស់ មេ​ប៉ុស្តិ៍មុង​រៀវ​បានឲ្យដឹងថា ករណី​អគ្គិភ័យ​ខាងលើនេះ គឺ​ខូច​ខាត​ផ្ទះ​ទាំងស្រុង រួម​ទាំង​ទ្រព្យសម្បត្តិ​ដូចជា តុ ទូ គ្រែ និង​សម្លៀកបំពាក់ជាច្រើន​ទៀត​ផង​ដែរ​ តែ​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​ឆេះ​លុយកាក់ មាសប្រាក់​នោះ​ទេ៕ អគ្គិភ័យ​ លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​១​ខ្នង និង​ទ្រព្យសម្បត្តិ​សល់​តែ​ផេះ​