គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

គូ​ស្នេហ៍​ស្ម័គ្រស្មោះ​មួយ​គូ​មក​ពី​ភូមិ​មួយ​ក្នុង​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​រំភើប​ចិត្ត ដោយ​បាន​បន្ត​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល ៩៦​ឆ្នាំ។

 

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

 

លោក​យាយ Wei Basao ​ជា​ភរិយា​អាយុ ១០៣ឆ្នាំ​បាន​ទៅ​រស់​នៅ​ជាមួយ​ស្វាមី​​គឺ​លោកតា​ Wei Qishou អាយុ ១០២​ឆ្នាំ តាំង​តែ​អាយុ ៦ឆ្នាំ​បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​លោក​យាយ​បាន​ស្លាប់។ ​តាម​ប្រពៃណី​នៅ​ពេល​នោះ​ក្មេង​ស្រី​ត្រូវ​គ្រួសារ​ខាង​ប្រុស​យក​មក​ចិញ្ចឹម​ដើម្បី​រៀបការ​ជាមួយ​កូន​ប្រុស​របស់​គេ​ពេល​ធំ​ឡើង។​

 

រូប​ភាព​ជា​ច្រើន​សន្លឹក​ពី​បណ្ដាញ​ព័ត៌មាន​ចិន​​បាន​បង្ហាញ​ពី​ជីវភាព​រស់​នៅ​បែប​សាមញ្ញ​របស់​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់​ទាំង​ពីរ​ ក្នុង​ក្រុង​Suqiao ខេត្ត Guangxi។

 

គ្រួសារ​របស់​លោកយាយ​លោក​តា​រស់​នៅ​ដោយ​ពឹង​ផ្អែក​លើ​របរ​កសិកម្ម​តូចតាច​ប៉ុណ្ណោះ។ ទោះ​​មិន​សូវ​មាន​លុយ​កាក់ ប៉ុន្តែ​​លោក​យាយ​និយាយ​ថា​គ្រួសារ​គាត់​ល្អ​នឹង​គាត់​ណាស់ ហើយ​ពួក​គាត់​មិន​ដែល​អត់​បាយ​ហូប​ទេ។ នៅ​ពេល​ចូល​វ័យ​ចំណាស់​លោក​តា Qishou បាន​បន្ត​ការងារ​ជា​កសិករ​ដដែល​ ហើយ​លោក​យាយ Basao ជា​ជាង​ដេរ​ស្បែក​ជើង។ ពួក​គាត់​មាន​កូន​ប្រុស​៥​នាក់ និង​កូន​ស្រី​ម្នាក់ ដែល​តែង​មក​លេង​ពួក​គាត់​ញឹកញាប់​ដែរ។ អ្នក​ភូមិ​នៅ​ទី​នោះ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ទាំង​ពីរ​រស់​នៅ​ជាមួយ​គ្នា​ដោយ​មាន​សេចក្ដី​សុខ​តាំង​ពី​ដើម​ម្ល៉េះ ៕

 

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

 

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

 

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

 

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

 

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

 

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

 

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

 

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖dailymail