ស្ដេច​បាល់ទាត់​ Pele ​​​រៀបការ​ជាមួយ​មិត្ត​ស្រី​ អាយុ​ប្អូន​២៥​ឆ្នាំ

វីរបុរសក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល Pele វ័យ៧៥ឆ្នាំ នឹងរៀបការជាលើកទី៣ ជាមួយមិត្តស្រីរបស់ខ្លួន ដែលមានអាយុប្អូន២៥ឆ្នាំ នៅតំបន់ Guaruja កោះមួយនៃទីក្រុង Sao Paulo នាថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ។

ស្ដេច​បាល់ទាត់​ Pele ​​​រៀបការ​ជាមួយ​មិត្ត​ស្រី​ អាយុ​ប្អូន​២៥​ឆ្នាំ
Pele និងមិត្តស្រី Marcia Cibele Aoki

Pele នឹងមិត្តស្រី Marcia Cibele Aoki បានស្រលាញ់គ្នាអស់ពេល៦ឆ្នាំមកហើយ ខណៈដែលអ្នកទាំង២ គ្រោងរៀបការម្ដងហើយ កាល២ឆ្នាំមុន ប៉ុន្តែដោយសារ Pele មានបញ្ហាសុខភាពក៏លុបមង្គលការវិញ។ អ្នកទាំង២ បានជួបគ្នាដំបូងនៅទីក្រុង New York កាលឆ្នាំ២០០៨ អំឡុងពេលនៅផ្ទះក្បែរគ្នា ប៉ុន្តែបានណាត់ជួបគ្នា និងស្រលាញ់គ្នាតាំងពីឆ្នាំ២០១០មក។

Marcia វ័យ៥០ឆ្នាំ មានដើមកំណើតជាជនជាតិជប៉ុន ធ្លាប់មានប្ដីម្ដងហើយតែលែងលះគ្នា។ នាងជាកូនស្រីពេទ្យកុមារម្នាក់ ហើយបច្ចុប្បន្ននាងជាអ្នកជំនួញ ដែលមានក្រុមហ៊ុនចែកចាយថ្នាំពេទ្យផងដែរ។ រីឯ Pele ធ្លាប់រៀបការជាមួយប្រពន្ធដំបូង Rosimeri Cholbi រស់នៅជាមួយគ្នា១២ឆ្នាំ មានកូន៣នាក់ និងប្រពន្ធទី២ តារាចម្រៀង Assiria Nascimento រស់នៅជាមួយគ្នា១៤ឆ្នាំ មានកូន២នាក់ទៀត។

ស្ដេច​បាល់ទាត់​ Pele ​​​រៀបការ​ជាមួយ​មិត្ត​ស្រី​ អាយុ​ប្អូន​២៥​ឆ្នាំ

Pele ដែលគេដាក់រហស្សនាមឲ្យថា “ស្ដេចបាល់ទាត់” ធ្លាប់លេងបាល់សរុប១៣៦៣ប្រកួត ស៊ុតបាន១២៨១គ្រាប់។ លោកបានបង្ហាញខ្លួនឲ្យជម្រើសជាតិប្រេស៊ីល៩១ប្រកួត ស៊ុតបាន៧៧គ្រាប់ ជួយឲ្យប្រេស៊ីល លើកពាន World Cup ដល់ទៅ៣ដងនៅឆ្នាំ (១៩៥៨, ១៩៦២, ១៩៧០) ផងដែរ៕
ស្ដេច​បាល់ទាត់​ Pele ​​​រៀបការ​ជាមួយ​មិត្ត​ស្រី​ អាយុ​ប្អូន​២៥​ឆ្នាំ

ប្រែសម្រួល៖ sabayវិន ជីវ័ន្ត
ប្រភព៖ worldsoccertalk | thesun

  • ស្ដេច​បាល់ទាត់​ Pele ​​​រៀបការ​ជាមួយ​មិត្ត​ស្រី​ អាយុ​ប្អូន​២៥​ឆ្នាំ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/10  Category:ជីវិតនិងសង្គម
Tags: