ញាក់សាច់ Vivo X7 ត្រឹម 1 ថ្ងៃ លក់បានជិត 25 មុឺនគ្រឿង តើវាពិសេសអ្វីខ្លះទៅ?

ញាក់សាច់ Vivo X7 ត្រឹម 1 ថ្ងៃ លក់បានជិត 25 មុឺនគ្រឿង តើវាពិសេសអ្វីខ្លះទៅ?

ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូន VIVO របស់ប្រទេសចិន ដែលទើបតែល្បីឈ្មោះខ្លាំងនាដើមឆ្នាំ 2016 នេះ
បាននឹងកំពុងបន្តចាប់យកភាពជោគជ័យរបស់ខ្លួនទៀតហើយ ទាក់ទងទៅនឹងវិស័យឧស្សាហកម្មផលិតស្មាតហ្វូនទំនើបៗ។ ដោយក្នុងថ្ងៃនេះផ្ទាល់មានរបាយការណ៍មួយ ដែលបានដកស្រង់ចេញពីគេហទំព័រ GSMArena បានប្រាប់ថា ត្រឹមតែរយៈពេលនៃថ្ងៃបើកលក់ដំបូង
Vivo X7 ត្រូវបានលក់ដាច់ដល់ទៅជាង 25 មុឺនគ្រឿងឯណោះ ដោយនេះរាប់បញ្ចូលទាំងការបញ្ជាទិញផ្ទាល់
និងតាមរយៈ Online ផងដែរ។

ញាក់សាច់ Vivo X7 ត្រឹម 1 ថ្ងៃ លក់បានជិត 25 មុឺនគ្រឿង តើវាពិសេសអ្វីខ្លះទៅ?


ជាធម្មតារបស់ល្អ តែងតែថ្លៃ ហើយរបស់ដែលមានតម្លៃថ្លៃ ក៏រមែងតែមានលក្ខណៈសម្បត្តិអ្វីមួយខុសពីគេ។
Vivo X7 មានលក្ខណៈពិសេសត្រង់ថា វាបានភ្ជាប់មកជាមួយនូវប្រភេទបន្ទះឈីប Snapdragon 652
ដែលមានអេក្រង់ 5.2 អុីញ កម្រិត fullHD ហើយសមស្របទៅនឹង RAM 4GB បូកទំហំអង្គចងចាំម៉ាសុីន​ 64GB ស្រាប់តែម្តង។ ចំណែកឯកាមេរ៉ា អាចចាប់យករូបភាពច្បាស់ល្អ ក្នុងកម្រិត 13MP។ អ្វីដែលកាន់តែពិសេសគឺតម្លៃរបស់វា ត្រូវបានដាក់លក់ក្នុងតម្លៃ 375$ (2,498 យន់) ដែលវាជាតម្លៃមួយពិសេសបំផុត ខណៈដែលស្មាតហ្វូនឯទៀតមានលក្ខណៈប្រហាក់ប្រហែលនេះដែរ តែតម្លៃភាគច្រើនគឺខ្ទង់ 500$ ឯណោះ។ មួយវិញទៀត
VIVO ក៏នឹងបើកព្រឹត្តិការណ៍ធំមួយទៀត ទាក់ទងទៅនឹងការដាក់លក់ X7 Plus ដែលនឹងមានអេក្រង់ទំហំ 5.7 អុីញ កាមេរ៉ា 16MP ក្នុងថ្ងៃ 15 កក្កដាខាងមុខនេះហើយ។

---------------------------------------

ដោយ: កៅ រក្សា

->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់
ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group
iOSPlus
ញាក់សាច់ Vivo X7 ត្រឹម 1 ថ្ងៃ លក់បានជិត 25 មុឺនគ្រឿង តើវាពិសេសអ្វីខ្លះទៅ?

->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook

Sovann2.com
ញាក់សាច់ Vivo X7 ត្រឹម 1 ថ្ងៃ លក់បានជិត 25 មុឺនគ្រឿង តើវាពិសេសអ្វីខ្លះទៅ?

ចុះថ្ងៃទី 10 ខែកក្កដា ឆ្នាំ 2016 ម៉ោង 10:17 ព្រឹក

Sovann2

ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ