ខៀវ ដា​ឡិច ស្រកសាច់​ខ្លាំង

6 Videos


ស្របពេលដែល ខៀវ ដាឡិច បង្ហាញមុខនៅលើឆាកប្រគុំតន្ត្រីឡើងវិញ ស្រាប់តែគេចាប់អារម្មណ៍ឃើញថា ខៀវ ដាឡិច ស្រកសាច់ខុសប្លែកពីធម្មតា រហូតធ្វើឲ្យមានលេចលឺពត៌មានថា ខៀវ ដាឡិច ពិបាកចិត្ត ព្រោះរឿងស្នេហា ធ្វើឲ្យនាងញុំាមិនបានគេងមិនលក់ ទើបបានជានាងស្រកសាច់បែបនេះ ។

P9

ខៀវ ដា​ឡិច ស្រកសាច់​ខ្លាំង

ថ្វីត្បិតតែ ខៀវ ដាឡិច ស្រកសាច់ ស្គមជាងមុនក្តី តែសម្រស់នាង នៅតែស្រស់ស្អាតដូចពេលមុន គ្រាន់តែនាងផ្លាស់ប្តូរមិនស្លៀកពាក់សិចស៊ី បញ្ចេញដើមទ្រូងដូចពេលមុនទៀតប៉ុណ្ណោះ នាងបានជ្រើសរើសការស្លៀកពាក់តាមបែបធម្មតា ។

ខៀវ ដា​ឡិច ស្រកសាច់​ខ្លាំង

សម្រាប់អ្នកដែលបានទៅទស្សនាផ្ទាល់ នៅឆាកប្រគុំតន្ត្រីរបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីសប្តាហ៍មុននេះ សុទ្ធតែបានសង្កេតឃើញថា ដាឡិច ពិតជាប្លែកណាស់ នាងស្គម មើលសឹងតែមិនស្គាល់ តែមើលទៅនាងស្រស់ស្អាតជាងមុនច្រើន ។

ខៀវ ដា​ឡិច ស្រកសាច់​ខ្លាំង

ខៀវ ដាឡិច នៅតែច្រៀងនិងសម្តែងបានល្អដូចដើម គ្រាន់តែជួបជាមួយនាងលើកនេះ នាងមិនសូវស្លៀកពាក់សិចស៊ី ដូចកាលពីពេលមុនឡើយ ។ មូលហេតុដែលធ្វើឲ្យនាងស្គមបែបនេះ ដោយសារនាងចង់បានរូបរាង តូចស្រលូនស្អាត ទើបខំប្រឹងប្រែងថែរក្សារូបរាងនិងហាត់ប្រាណ មិនមែនដោយសារនាងខូចចិត្តព្រោះ រឿងស្នេហាដូចជាពាក្យគេនិយាយនោះឡើយ ។

ខៀវ ដា​ឡិច ស្រកសាច់​ខ្លាំង

ខៀវ ដាឡិច បានផ្អាកពីអាជីពចម្រៀងរយៈពេលយូរគួរសម បន្ទាប់ពីនាងចាកចេញពីផលិកម្មមួយ ក្រោយមកនាងក៏បានចូលច្រៀងនៅក្នុងផលិតកម្ម M ពេលនេះបទចម្រៀងរបស់នាងជាច្រើន ក៏បានចេញលក់ជាបន្តបន្ទាប់ នៅលើទីផ្សារ ទាំងបទញាក់កន្ត្រាក់អារម្មណ៍និងបទមនោរសញ្ចេតនា ៕ អាលីណា

ខៀវ ដា​ឡិច ស្រកសាច់​ខ្លាំង
ខៀវ ដា​ឡិច ស្រកសាច់​ខ្លាំង
ខៀវ ដា​ឡិច ស្រកសាច់​ខ្លាំង
ខៀវ ដា​ឡិច ស្រកសាច់​ខ្លាំង
ខៀវ ដា​ឡិច ស្រកសាច់​ខ្លាំង
ខៀវ ដា​ឡិច ស្រកសាច់​ខ្លាំង
ខៀវ ដា​ឡិច ស្រកសាច់​ខ្លាំង
ខៀវ ដា​ឡិច ស្រកសាច់​ខ្លាំង

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត