សង្សារមួយគូ រវល់តែឈ្លោះគ្នា​ បើករថយន្ដលឿនដូចហោះដល់ផ្លូវបែកជា៤ បុករបាំងថ្មផ្ទាំងពេញទំហឹង, ខាងស្រីចុះពីរថយន្តជេរ និងចង់វាយប៉ូលិស និងអ្នកកាសែត (វីដេអូ)

(ភ្នំពេញ)៖ គូស្នេហ៍ស្រស់ស្អាតមួយគូ ដែលគេស្គាល់ថា ជាតារាសម្ដែងផងដែរនោះ រវល់តែឈ្លោះគ្នា ខាងប្រុសបានបើករថយន្ដលឿនដូចហោះ លុះដល់ផ្លូវបែកជា៤ ក៏បុករបាំងថ្មអស់មួយផ្ទាំងពេញទំហឹង ធ្វើឱ្យរថយន្ដខូចខាតមួយកំណាត់មុខធ្ងន់ធ្ងរ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងនៅយប់ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមហាវិថីព្រះសីហនុ កែងផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

បើតាមសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញគូស្នេហ៍ស្រស់ស្អាតមួយគូនេះ ជិះក្នុងរថយន្ដ Lexus មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2P-9179 ដែលបើកបរដោយខាងប្រុស ក្នុងល្បឿនយ៉ាងលឿនដូចហោះ ក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវព្រះសីហនុ បត់ទៅផ្លូវមុនីរ៉េត លុះមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្ដមានល្បឿនលឿន ហើយកំពុងតែឈ្លោះគ្នាផងនោះ ក៏បានបុករបាំងថ្មចែកទ្រូងផ្លូវអស់មួយកង់ ពេញទំហឹងលាន់ឭដូចរន្ទះ បណ្ដាលឱ្យរថយន្ដរងការខូចខាតធ្ងន់ធ្ងរ ទៅមុខលែងរួច តែសំណាងល្អមិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។ អ្វីដែរជារឿងចំឡែកនោះ នៅពេលសមត្ថកិច្ច និងក្រុមអ្នកកាសែតទៅដល់ស្រាប់តែ នារីជាស្រីស្នេហ៍បានជេរ និងចង់រកវាយប៉ូលីសថែមទៀតផង ហើយបោះសម្ដីថា «កុំចេះដឹងពេករឿងគេទេ លោកឯងទាំងអស់គ្នាកុំមកលូកដៃ»។

ក្រោយពេលកើតហេតុ រថយន្ដបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមនីតិវិធី៕
សង្សារមួយគូ រវល់តែឈ្លោះគ្នា​ បើករថយន្ដលឿនដូចហោះដល់ផ្លូវបែកជា៤ បុករបាំងថ្មផ្ទាំងពេញទំហឹង, ខាងស្រីចុះពីរថយន្តជេរ និងចង់វាយប៉ូលិស និងអ្នកកាសែត (វីដេអូ)

សង្សារមួយគូ រវល់តែឈ្លោះគ្នា​ បើករថយន្ដលឿនដូចហោះដល់ផ្លូវបែកជា៤ បុករបាំងថ្មផ្ទាំងពេញទំហឹង, ខាងស្រីចុះពីរថយន្តជេរ និងចង់វាយប៉ូលិស និងអ្នកកាសែត (វីដេអូ)

សង្សារមួយគូ រវល់តែឈ្លោះគ្នា​ បើករថយន្ដលឿនដូចហោះដល់ផ្លូវបែកជា៤ បុករបាំងថ្មផ្ទាំងពេញទំហឹង, ខាងស្រីចុះពីរថយន្តជេរ និងចង់វាយប៉ូលិស និងអ្នកកាសែត (វីដេអូ)

សង្សារមួយគូ រវល់តែឈ្លោះគ្នា​ បើករថយន្ដលឿនដូចហោះដល់ផ្លូវបែកជា៤ បុករបាំងថ្មផ្ទាំងពេញទំហឹង, ខាងស្រីចុះពីរថយន្តជេរ និងចង់វាយប៉ូលិស និងអ្នកកាសែត (វីដេអូ)

ប្រភព៖ Freshnewsasia

  • សង្សារមួយគូ រវល់តែឈ្លោះគ្នា​ បើករថយន្ដលឿនដូចហោះដល់ផ្លូវបែកជា៤ បុករបាំងថ្មផ្ទាំងពេញទំហឹង, ខាងស្រីចុះពីរថយន្តជេរ និងចង់វាយប៉ូលិស និងអ្នកកាសែត (វីដេអូ)已关闭评论
  • 36 views
  • Hide Sidebar
    A+
Publish on:2016/07/10  Category:ជីវិតនិងសង្គម
Tags: