ពាក្យ​ចចាមអារ៉ាម ចៀ​វៃ មាន​ផ្ទៃពោះ​កាន់តែ​ខ្លាំងក្លា​

6 Videos

តារាសម្តែងស្រីតៃវ៉ាន់ដ៏ល្បី Ruby Lin ត្រូវបានមហាជនជាច្រើនសង្ស័យថា មានផ្ទៃពោះ ក្រោយពីប្រកាសរៀបការភ្លាមៗ ដោយគ្មាននរណាព្រៀងទុក ជាពិសេសក្រោយពីចូលរួមក្នុងកម្មវិធីមួយ ពាក្យចចាមអារ៉ាមនេះកាន់តែខ្លាំងក្លាថែមទៀត ។

P9

ពាក្យ​ចចាមអារ៉ាម ចៀ​វៃ មាន​ផ្ទៃពោះ​កាន់តែ​ខ្លាំងក្លា​

យោងតាមសារព័ត៌មាន គេបានដឹងថា កាលពីពេលថ្មីៗនេះ នាង Ruby បានទៅចូលរួមក្នុង កម្មវិធីតាំងពិព័រណ៌គ្រឿងអលង្ការនៅ Bulgari ទីក្រុងប៉ារីស ជាមួយនឹងបុរសពីរនាក់ផ្សេងទៀតដែល គេស្គាល់ថា ជាអ្នកតំណាងក្រុមហ៊ុនល្បីមួយកន្លែង ។ គេបានដឹងទៀតថា ទោះបីជាមានការសួរនាំពី រឿងមានផ្ទៃពោះក្តី ក៏នាង Ruby មិនបានឆ្លើយបដិសេធដែរ គ្រាន់តែនាងសុំមិនឆ្លើយ ។ សកម្មភាព របស់នាងក៏បានធ្វើឲ្យពាក្យចចាមអារ៉ាមនេះកាន់តែខ្លាំងក្លាថែមទៀត ទោះបីជានាងមិនឡើងទម្ងន់ តែគេឃើញនាងតែងតែកាន់កាបូបដៃនាងបាំងពោះនាងជានិច្ច ហើយគេជឿថា ពាក្យចចាមអារ៉ាមនេះ អាចជាការពិត ។

ពាក្យ​ចចាមអារ៉ាម ចៀ​វៃ មាន​ផ្ទៃពោះ​កាន់តែ​ខ្លាំងក្លា​

សូមបញ្ជាក់ដែរថា បន្ទាប់ពីមានទំនាក់ទំនងស្នេហាបាន ៦ ខែ នាង និង មិត្តប្រុស លោក Wallace Huo បានសម្រេចចិត្តរៀបការនឹងគ្នា ហើយបើតាមសារព័ត៌មាន អ្នកទាំងពីរនឹងប្រារព្ធពិធីមង្គលការនៅ Bali ថ្ងៃទី ៣១ ខែកក្កដានេះ ៕
ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)