ស្តាប់សម្តីជនសង្ស័យ ជាឃាតករ ដែលបាញ់សម្លាប់លោក កែម ឡី ព្រឹកមិញ (មានវីដេអូ)

ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការចែករំលែកវីដេអូឃ្លីប សម្តីរៀបរាប់របស់ជនសង្ស័យជាឃាតករសម្លាប់ លោក កែម ឡី យ៉ាងព្រោងព្រាត។ ដើម្បីជ្រាបច្បាស់ សូមប្រិយមិត្តខ្មែរឡូតតាមដានវីដេអូខាងក្រោមដែលដកស្រង់ចេញពីហ្វេសប៊ុក៖

រំលឹកព័ត៌មានព្រឹកមិញឡើងវិញផងដែរថា ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ នៅវេលាម៉ោង ១០៖២០នាទី ព្រឹកថ្ងៃនេះ បានដឹកនាំកម្លាំងជំនាញ ចុះពិនិត្យជាក់ស្តែង នៅទីតាំងបាញ់សម្លាប់លោក កែម ឡី នៅក្នុង Stamart ស្តុបបូកគោ ខណ្ឌចំការមន។

សូមបញ្ជាក់ថា ខ្មាន់កាំភ្លើងម្នាក់ត្រូវបានកម្លាំងនគរបាល ចាប់បានពាក់ព័ន្ធការបាញ់សម្លាប់លោក កែម ឡី ក្រោយកើតហេតុភ្លាមៗ ដោយសារតែឃើញ អាវប្រឡាក់ឈាម ហើយជនសង្ស័យបានសារភាពថា មូលហេតុគឺលោក កែម ឡី ជំពាក់លុយ៣០០០ដុល្លារមិនសង។

ជនសង្ស័យសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ អាយុ៣៣ឆ្នាំ ជាជាងបាញ់ថ្នាំនៅប្រទេសថៃ។ ជនសង្ស័យបានសារភាពថា ខ្លួនជិះម៉ូតូឌុបមកទេ ហើយប្រើកាំភ្លើងខ្លីបាញ់សម្លាប់ជនរងគ្រោះ។

នៅពេលនេះ ជនសង្ស័យ ស្ថិតក្រោមការសួរនាំពីសមត្ថកិច្ចនៅឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត