នាំ​ខ្លួន​ចោរ​ប្លន់​ទៅ​យក​កាំភ្លើង ​ដែល​លាក់​ទុក​ បែរ​ជា​ត្រូវ​រត់​រួច​ចូល​ព្រៃ​ទាំង​ដៃ​ជាប់​ខ្នោះ

នាំ​ខ្លួន​ចោរ​ប្លន់​ទៅ​យក​កាំភ្លើង ​ដែល​លាក់​ទុក​ បែរ​ជា​ត្រូវ​រត់​រួច​ចូល​ព្រៃ​ទាំង​ដៃ​ជាប់​ខ្នោះ

កំពង់ស្ពឺ​ ៖ ​​ជន​សង្ស័យ​ ជា​មេខ្លោង​ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ​ជា​ច្រើន​ករណី​ ក្នុង​ខេត្ត​កំពង់ស្ពឺ​ ត្បូងឃ្មុំ ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ សហការ​​​ជាមួយ​នគរបាល​ខេត្ត​កំពង់ស្ពឺ នគរបាល​ខេត្ត​ត្បូងឃ្មុំ ចាប់​បាន​កាលពី​ថ្ងៃ​ទី​០៩ ​ខែ​កក្កដា ឆ្នាំ​២០១៦ ព្រមទាំង​ជន​ជាប់​​ពាក់ព័ន្ធ​ផ្នែក​លក់​កាំភ្លើង​រហូត​៤​ដើម​ឲ្យ​ជន​ដៃដល់​ចំនួន ៤​នាក់​ផ្សេង​ទៀត។

ជន​សង្ស័យ​ម្នាក់​ ដែល​សកម្ម​ខាង​ប្លន់​ និង​ជា​មេខ្លោង​លក់​កាំភ្លើង​ផង ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​​នោះ​ មាន​ឈ្មោះ តឹក សំអុល ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ​ដំបង​វិញ ឃុំ​តា​សាល ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​ (ជា​ទីលំនៅ​ខាង​ប្រពន្ធ)។ ប៉ុន្តែ​ ក្រោយ​ពី​ឃាត់​ខ្លួន​ មិន​បាន​ប៉ុន្មាន​ម៉ោង​ផង ​ជន​នោះ​ត្រូវ​បាន​រត់​រួច​​​​ ខណៈ​​​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កំពង់ស្ពឺ​ បាន​នាំ​ជន​សង្ស័យ​នេះ​ ទៅ​គាស់​យក​កាំភ្លើង ​ដែល​គេ​បាន​លាក់​ទុក​សម្រាប់​ធ្វើ​សកម្មភាព​ប្លន់។

យោង​តាម​សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​៩ ​ខែ​កក្កដា ​កម្លាំង​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ដឹក​​ជន​សង្ស័យ​ឈ្មោះ​តឹក សំអុល នាំទៅ​គាស់​កាំភ្លើង ​ដែល​គេ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច។ ប៉ុន្តែ​ជា​អកុសល​រថយន្ត​របស់​នគរបាល​ខេត្ត​បាន​បែក​កង់ ត្រង់​ចំណុច​ម្តុំ​ទល់មុខ​ភូមិ​អាញ្ញានសេះ ឃុំ​ទ័ព​មាន ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ក៏​ត្រូវ​បាន​ជន​សង្ស័យ​ខាង​លើ ​ចុះ​រត់​ចូល​ព្រៃ​ទាំង​ដៃ​ជាប់​ខ្នោះ​ក្បែរ​នោះ​ គេច​ខ្លួន​បាត់​ ខណៈ​នគរបាល​ឈរ​យាម​មាន​ការ​ភ្លេចខ្លួន។

ថ្លែង​ពី​កន្លែង​កើតហេតុ​លោក​សម សាក់ នាយ​​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​កំពង់ស្ពឺ ​ជា​អ្នក​នាំ​​ជនសង្ស័យ​ទៅ​គាស់​កាំភ្លើង​បាន​ប្រាប់​ថា ចំ​ពេល​រថយន្ត​បែក​កង់​កម្លាំង​បាន​យាមកាម​ជា​ធម្មតា ហើយ​កម្លាំង​ផ្សេងទៀត​នាំគ្នា​ដើរ​រក​​ជាង​មក​ប៉ះ​កង់​រថយន្ត។ ចំណែក​ជន​​សង្ស័យ​អង្គុយ​ក្នុង​រថយន្ត​ដោយ​បើក​កញ្ចក់។ នាយ​ការិយាល័យ​បន្ត​ថា ​​មួយសន្ទុះ​​​ក្រោយ​មក ​ជនសង្ស័យ​បាន​បើកទ្វារ​រថយន្ត​រត់​យ៉ាង​លឿន​ចូល​ព្រៃ​ ហើយ​កម្លាំង​ក៏​បាន​ដេញ​តាម​ប្រកៀក​ប្រកិត​តែ​មិនទាន់ ហើយ​ម្យ៉ាងទៀត​ចំណុច​នោះ សភាព​ព្រៃ​ក្រាស់​​ ​ធ្វើ​ជន​​សង្ស័យ​ងាយ​គេចខ្លួន​បំផុត។ កម្លាំង​ជាច្រើន​មាន​ទាំង កងរាជអាវុធហត្ថ នគរបាល យោធា បាន​រាយ​គ្នា​​ព័ទ្ធ​ស្ទាក់​ពេញ​ព្រៃ​ និង​បន្ថែម​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ ស្រុក​ជាច្រើន​ទៀត​ដើម្បី​តាម​ចាប់​ជន​ដៃដល់​មកវិញ។

លោក សម សាក់ បាន​បញ្ជាក់​ថា​ ​ក្រោយ​មក ​កម្លាំង​បាន​ប្រទះ​ឃើញ​ជន​សង្ស័យ ​ដោយ​ដៃ​គេ​បាន​ដោះ​ខ្លោះ​ជាស្រេច។ ពេល​នោះ​គេ​គ្រាន់តែ​ឃើញ​កម្លាំង​បែរជា​រត់​តម្រង់​មក​រក​នគរបាល​ប៉ុស្តិ៍​ មាន​បំណង​ចង់​ដណ្ដើម​កាំភ្លើង​ទៅ​វិញ ​ហើយ​កម្លាំង​បាន​បាញ់​ឡើង​លើ​ជាច្រើន​គ្រាប់ ​ទើប​ជន​សង្ស័យ​ងាក​រត់​ចូល​ព្រៃ​វិញ។ ចំណែក​ដាក់​កម្លាំង​ឡោមព័ទ្ធ​​​បន្ថែម​​ទៀត​ដែរ ​តែ​នៅតែ​រក​មិន​ឃើញ (​មិន​ហ៊ាន​បាញ់​តម្រង់​ខ្លាច​ចំ​គ្នា​ឯង​)។ មក​ទល់​ពេល​នេះ​កម្លាំង​នៅតែ​ល្បាត​គោលដៅ​មិនបាន​ដកចេញ​ទេ។ លោកសម សាក់​បញ្ជាក់​ថា ​ជន​ឈ្មោះ​តឹក សំអុល នេះ​ហើយ ​ដែល​បាន​បាញ់សម្លាប់​ជាង​មាស​កាលពី​ថ្ងៃ​ទី​១៥ ​ខែ​មេសា ឆ្នាំ​២០១៦ កន្លងទៅ។

សូម​រំលឹក​ថា ​ជន​ដែល​ជាប់​​ពាក់ព័ន្ធ​លក់​កាំភ្លើង ទាំង ៤​នាក់​សមត្ថកិច្ច​នៅ​មិនទាន់​បញ្ចេញ​អត្តសញ្ញាណ​ពិតប្រាកដ​នៅឡើយ​ទេ ​រង់ចាំ​ស៊ើប​ឲ្យ​បាន​ច្បាស់​ជា​មុន​សិន។ អ្នក​ទាំង​៤​នោះ​មាន​ទី​១- ជនសង្ស័យ​ឈ្មោះ (​ស ម​) ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ក្រាំង​ខ្វាវ ឃុំ​គី​រី​វ​ន្ត័ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរ គ្រូ​បច្ចេកទេស​អាវុធ​នៅ​សាលា ACO(​រថក្រោះ​)​ជា​អ្នកលក់​អាវុធ​៧​ដើម​ឲ្យទៅ​ជនសង្ស័យ តឹក សំអុល ២- ជនសង្ស័យ​ឈ្មោះ (​ឆ ធ ) ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​កំពត ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរ​សន្តិសុខ​ផ្សារ សហចារី​ក្នុង​អំពើ​ប្លន់ ៣- ជនសង្ស័យ​ឈ្មោះ (​យ វ ) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទប ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ សហចារី ៤- ជនសង្ស័យ​ឈ្មោះ (​ភ យ ) ភេទ ប្រុស អាយុ​៣៥​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រជា​ការពារ​ភូមិ ជា​អ្នកចូលរួម​បាញ់សម្លាប់​ជនរងគ្រោះ​កន្លងមក៕