រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​កណ្ដាល​ផ្លូវ

កំពង់ឆ្នាំង ​៖ នៅ​វេលា​ម៉ោង​១១​និង​០០​នាទី​ ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​ដោយសារ​រថយន្ត​កាមរី​ហើម​១​គ្រឿង ​បុក​រថយន្ត​កូរ៉េ​ដឹក​ត្រី​ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​កណ្តាល​ផ្លូវ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន​ កែង​មុខ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ស្ថិត​ក្នុង​ភូមិ​ប្អេ​រ សង្កាត់​ប្អេ​រ ក្រុង/ខេត្ត​កំពង់ឆ្នាំង។

ប្រភព​ពី​នគរបាល​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​ពេល​កើតហេតុ​ គេ​បាន​ឃើញ​រថយន្ត​កូរ៉េ​ដឹក​ត្រី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2K-7203 បើកបរ​ពី​ជើង​ទៅ​ត្បូង ​លុះដល់​ចំណុច​កើតហេតុ មាន​រថយន្ត​កាមរី​ហើម​ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-5337 មកពី​ទិស​ខាងលិច បុក​ចំ​កណ្ដាល​រថយន្ត​កូរ៉េ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង តែ​សំណាងល្អ​មិន​បណ្តាលឲ្យ​រង​របួស ឬ​បាត់បង់​ជីវិត​មនុស្ស​ឡើយ។

ក្រោយ​កើតហេតុ ​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង បាន​ចុះ​មក​វាស់វែង និង​សម្រួល​ចរាចរណ៍ ការ​កកស្ទះ​ផ្លូវ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅមក។ ចំណែក​រថយន្ត​ទាំងសងខាង ​នឹង​ត្រូវ​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​កណ្តាល​សណ្ដាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕