លោក​សុភ​ក្រ័ រិ​ទ្ធ​ត្រូវ​ភេទ​ទី​3​ជះ​លុយ​យក​ធ្វើ​គូស្នេហ៍

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង​ក្រមិចក្រមើម បញ្ចេញ​ចរិត​ភេទ​ទី​៣ លោក​សុភ​ក្រ័ រិ​ទ្ធ ត្រូវ​ភេទ​ទី​៣​សារភាព​សុំ​ស្រឡាញ់​ដោយ​សន្យា​ប្រគល់​ជូន​របស់របរ​ផ្គាប់ចិត្ត ។

តារា​សម្តែង​សុភ​ក្រ័ រិ​ទ្ធ សម្តែង​បាន​ល្អ​ក្នុង​តំណែង​ជា​តួ​ភេទ​ទី​៣ ឬ​ខ្ទើយ​ទាំង​ក្នុង​ចម្រៀង​ខារ៉ាអូខេ និង​ភាពយន្ត ។ លោក​រិ​ទ្ធ សម្តែង​ក្នុង​រឿង​«​ក្រមុំ​៣១​កំលោះ​៥២»​ជា​តួ​ខ្ទើយ​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន ។ មិនតែប៉ុណ្ណោះ​តារាភាពយន្ត​ជើង​ចាស់​លោក​ទេព រិ​ន​ដា​រ៉ូ ក៏​សរសើរ​ទេព​កោសល្យ​សម្តែង​របស់​សុភ​ក្រ័ រិ​ទ្ធ ដែរ ។ លោក​ដា​រ៉ូ ថា តួ​ខ្ទើយ​សូ​ម្បី​តែ​រូប​លោក​សម្បូរ​បទ​ពិសោធន៍​ក៏​អៀន​ដែរ ។ ទំនង​ដោយសារ​សម្តែង​ជា​តួអង្គ​នោះ​ហើយ ទើប​មានការ​ភ័ន្ត​ច្រឡំ​ថា លោក​សុភ​ក្រ័ រិ​ទ្ធ ជា​ភេទ​ទី​៣ ។ ដូច្នេះ​ហើយ​មាន​ភេទ​ទី​៣​មួយ​ចំនួន​តាម​ទាក់ទង​ស្នេហា​លោក​សុភ​ក្រ័ រិ​ទ្ធ ។

កាលពី​ថ្ងៃ​ទី​២៥ មិថុនា ឆ្នាំ​២០១៦ តារា​សម្តែង​សុភ​ក្រ័ រិ​ទ្ធ បញ្ជាក់​ថា​លោក​មិនមែន​ខ្ទើយ​ទេ ។ កន្លង​មក​លោក​រិ​ទ្ធ សម្តែង​តួអង្គ​ភេទ​ទី​៣​ធ្វើ​ឱ្យ​មាន​អ្នក​សរសើរ​ថា ទាំង​ឈុត​ខារ៉ាអូខេ និង​ភាពយន្ត​លោក​សម្តែង​បាន​ល្អ ។ លោក​សុភ​ក្រ័ រិ​ទ្ធនិយាយ​ថា៖

«​ចាប់តាំងពី​ខ្ញុំ​សម្តែង​រឿង​ «​ក្រមុំ​៣១កំលោះ​៥២» បែប​ជា​តួ​អត្ត​ចរិត​ខ្ទើយ​មក ស្រាប់តែ​ផ្ទុះ​ការ​ចាប់អារម្មណ៍ សូ​ម្បី​តែ​មិត្តភក្តិ និង​តារា​រៀមច្បង​លោក​ទេព រិ​ន​ដា​រ៉ូ ក៏​ថា​សម្តែង​ដូច ពិត​ៗ មែន ។ អី​ុ​ចឹ​ង​ហើយ​បានជា​នៅ​ខាងក្រៅ​ប្រហែលជា​គេ​ថា​ខ្ញុំ​បែប​នេះ រហូត​មាន​បងប្អូន​ភេទ​ទី​៣​មួយ​ចំនួន​សារភាព​សុំ​ស្រឡាញ់ ដោយ​ធានា​ថា​អាច​នឹង​មាន​របស់​ប្រើ ល្អ​ៗ ។ បងប្អូន​ភេទ​ទី​៣ ក៏​គាត់​មើល​ដែរ បើ​យើង​មិន​ស្រឡាញ់​គាត់ ក៏​គាត់​មិន​ទាក់ទង​ដែរ​។ និយាយ​រួម​ចំពោះ​បងប្អូន​ភេទ​ទី​៣​នេះ ខ្ញុំ​មិន​រើសអើង​ទេ គា្ម​ន​អ្នក​ណា​ចង់​បែប​នេះ​ឡើយ ហើយ​កុំ​បន្ទោស​គេ សំខាន់​ជា​មនុស្ស​ដូច​គ្នា​អាច​រស់នៅ​ដូច​អ្នក​ដទៃ​ដែរ ។ ខ្ញុំ​សូម​ធានា​ថា ខ្ញុំ​ពិតជា​បុរស​ពិត​១០០​ភាគរយ ហើយ​ក៏​មាន​គម្រោង​រៀបចំ​គូ​អនាគត មាន​ប្រពន្ធ មានកូន ព្រោះ​បងប្អូន​ខ្ញុំគេ​ការ​អស់ហើយ​នៅ​សល់​តែ​ខ្ញុំ​ជា​កូនពៅ​កំពុង​សន្សំ​ប្រាក់​ទុក ដើម្បី​ថ្ងៃក្រោយ ។ ខ្ញុំ​គ្មាន​បំណង​លេងសើច​យក​នារី​ណា​មក​ធ្វើ​សង្សារ​ដូច​ពី​ក្មេង​ទៀត​នោះ​ទេ ។ គូស្រករ​ខ្ញុំ​ជ្រើសរើស​មិន​សំខាន់​មាន​នោះ​ទេ ឲ្យ​តែ​មានចំណេះ និង​យល់ចិត្ត​គ្នា​»

លោក​សុភ​ក្រ័ រិ​ទ្ធ កំពុង​បញ្ចេញ​ទេព​កោសល្យ​ក្នុង​ខ្សែភាពយន្ត​ថ្មី​មួយទៀត​គឺ​រឿង «​កំណត់ហេតុ​នាង​នាថ​» របស់​ផលិតកម្ម​ឥន្ទ្រា​និ​មិ្ម​ត ដោយ​ក្នុង​រឿង​នេះ​លោក​រិ​ទ្ធ ជា​តួអង្គ​សំខាន់​ដែរ​ជាមួយ​តារា​មួយ​ចំនួន​ទៀត ។ ទោះបី​បច្ចុប្បន្ន​មាន​អាជីព​សិល្បៈ តែ​លោក​សុ​ភ័​ក្រ រិ​ទ្ធ ចង់​ក្លាយជា​មន្ត្រីរាជការ​ដូច​ឪពុក និង​ចង់​បង្កើត​មុខរបរ​មួយទៀត​ក្រៅពី​វិស័យ​សិល្បៈ ៕

ប្រភព ៖
កោះសន្តិភាព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload