តើ​គួរ​ធ្វើយ៉ាងណា​នៅពេល​ «សម្ពាធ​ឈាម​ឡើង​ខ្ពស់» ​ដោយ​គ្មាន​ថ្នាំ​នៅក្បែរ​ខ្លួន ?

6 Videos


ជំងឺលើសឈាមបានក្លាយជាជំងឺពេញនិយមសម្រាប់មនុស្សចាស់នាយុគសម័យនេះដែលបុព្វហេតុនៃការកើតជំងឺនេះ ភាគច្រើនបណ្តាលមកពីបញ្ហាស្ត្រេស ការគេងមិនគ្រប់គ្រាន់ ការលើសទម្ងន់ ការទទួលទានប្រៃ ការជក់បារីនិងការប្រើប្រាស់សារធាតុ អាល់កុល។ បុគ្គលគ្រប់រូបមិនថាចាស់ឬក្មេងទេគឺសុទ្ធតែធ្លាប់ឡើងសម្ពាធឈាមស្ទើរគ្រប់ៗគ្នាគ្រាន់តែ ស្រាល ឬធ្ងន់ ។ ដោយសារកត្តាស្ត្រេស ឬការធ្វើសកម្មភាពរាងកាយច្រើនហួសប្រមាណ ការចុករោយសាច់ដុំនិងការស្ទះចរាចរណ៍ឈាមរត់សុទ្ធសឹងជាបច្ច័យបណ្តាលឱ្យឡើងសម្ពាធឈាម ។

P9

តើ​គួរ​ធ្វើយ៉ាងណា​នៅពេល​ «សម្ពាធ​ឈាម​ឡើង​ខ្ពស់» ​ដោយ​គ្មាន​ថ្នាំ​នៅក្បែរ​ខ្លួន ?

បើដូច្នេះតើគួរធ្វើយ៉ាងណាដើម្បីបញ្ចៀសបញ្ហាទាំងនេះ? ជាក់ស្តែងណាស់ដើមចមដំបូងនៃសម្ពាធឈាមឡើងគឺភាពតានតឹងនៃសាចដុំ ដូចនេះត្រូវសម្រាកសាច់ដុំឱ្យបានស្រួលប៉ុន្តែគួរធ្វើយ៉ាងណាទើបសាច់ដុំបានស្រាកស្រាន្ត ?

តាមការណែនាំរបស់វេជ្ជបណ្ឌិតប្រចាំក្រុមបាល់ទាត់ ឈ្មោះ LU HUNS បានឱ្យដឹងអំពី វិធីកាត់បន្ថយសម្ពាធឈាមដែលឡើងខ្លាំងឱ្យបានធូរស្រាលក្នុងពេលត្រឹម ៥ នាទី ដោយមិនចាំបាច់ប្រើប្រាស់ឱសថអ្វីនោះទេ ។

១. វិធីទី១ ៖ សំដៅដល់ចំណុចពីក្រោយស្លឹកត្រចៀក មកចំកណ្តាលឆ្អឹងដងកាំបិត ។ បរិវេណនេះមិនគួរនឹងសង្កត់ ឬម៉ាស្សាទេ ។ ផ្ទុយទៅវិញ អ្នកគ្រាន់តែអង្អែលថ្នមៗយឺតៗជាទីបំផុតត្រង់ចំណុចលេខ១ ទៅលេខ២ ដោយប្រើប្រអប់ ដៃចៀសវាងប្រើម្រាមដៃសង្កត់។ គួរធ្វើបែបនេះ ១០ដង រួចប្តូរទៅម្ខាងទៀត ។

២. វិធីទី២ ៖ សំដៅដល់ចំណុចចុងស្លឹកត្រចៀក ខិតមកខាងថ្ពាល់បន្តិច ក្នុងប្រវែងប្រមាណត្រឹមកន្លះសង់ទីម៉ែត្រ។ គួរម៉ាស្សាត្រង់ចំណុចនេះដោយប្រើម្រាមដៃ ប្រមាណ ១នាទី រួចប្តូរទៅម្ខាងទៀត។ ត្រូវសង្កត់ធ្ងន់ៗត្រង់ចំណុចដែលឈឺ ហើយម៉ាស្សាជារាងរង្វង់ ។ ប្រការសំខាន់គឺត្រូវសង្កត់ឱ្យចំកន្លែង។ បន្ទាប់មកសម្ពាធឈាមនឹងស្រកចុះមកកម្រិតប្រក្រតីវិញ ។

វេជ្ជបណ្ឌិតដដែលនេះបានបន្ថែមទៀតថាចំណុចសំខាន់បំផុតនៃវិធីនេះគឺជួយសម្រួលចរន្តឈាមវិលរត់ទៅគ្រប់សាច់ដុំ និងជាលិកានានានៃរាងកាយ។ ប្រសិនបើ ឈាមរត់មិនដល់ផ្នែកណាមួយនៃរាងកាយដូចនេះបញ្ហានឹងផ្តើមពីចំណុចនេះហើយ។ ផ្ទុយទៅវិញប្រសិនបើចរន្តឈាមរត់ស្រួលរាងកាយនឹងអាចឆាប់ជាពីជំងឺហេតុនេះហើយទើបវិធីម៉ាស្សានេះអាចជួយបាន ៕ លក្ខិណា