ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា បើក​ឆ្លងកាត់​ទទឹង​ផ្លូវ ត្រូវ​រថយន្ត​បុក​បណ្តា​ល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​

ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា បើក​ឆ្លងកាត់​ទទឹង​ផ្លូវ ត្រូវ​រថយន្ត​បុក​បណ្តា​ល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​



ឧ​ត្ត​រ​មានជ័យ ៖ នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​កើតឡើង នៅ​ចំណុច​ផ្លូវជាតិ លេខ​៥៦A ស្ថិតនៅ​ភូមិ​ទន្លេ​សរ ឃុំគោកខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ រវាង​រថយន្ត​នឹង​ម៉ូតូ បើក​ស្រប​ទិស​គ្នា ពី​លិច ទៅ​កើត​ដោយ​រថយន្ត បើក​នៅ​ផ្លូវ​អាទិភាព ប្រកាន់​ស្តាំ ចំណែក​ម៉ូតូ បើក​ឆ្លងកាត់​ទទឹង​ផ្លូវ បំរុង​ចេញទៅ​ទិសខាងកើត​ស្រប​ជាមួយ​រថយន្ត ត្រូវ​រថយន្ត​បុក​បណ្តា​ល​ឲ្យ​បែក​ក្បាល​រង​របួស​យ៉ាងធ្ងន់ធ្ងរ។

លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល បាន​ឲ្យ​កម្ពុ​ជាថ្មី ដឹង​ថា រថយន្ត​ដែល​បុក​ជាមួយ​ម៉ូតូ​នោះ គឺ​រថយន្ត​ម៉ាក​HiNo ពណ៌​ស គ្មាន​ស្លាក​លេខ ម៉ូតូ​ម៉ាក​ឌ្រី​ម​C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1F-6800 បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ហឿន ប៉ឹស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ទន្លេ​ស ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ រង​របួស​បែក​ក្បាល​ធ្ងន់ អ្នកបើកបរ​រថយន្ត​ឈ្មោះ យួន ភឿ​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការ​នគរបាល​ស្រុក បាន​បន្ត​ទៀត​ថា ក្រោយពី​ហេតុ​ភ្លាមៗ​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ ចុះ​មកដល់​កន្លែង​កើត បាន​ជួយ​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ រីឯ រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ច្បាប់៕

ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា បើក​ឆ្លងកាត់​ទទឹង​ផ្លូវ ត្រូវ​រថយន្ត​បុក​បណ្តា​ល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា បើក​ឆ្លងកាត់​ទទឹង​ផ្លូវ ត្រូវ​រថយន្ត​បុក​បណ្តា​ល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា បើក​ឆ្លងកាត់​ទទឹង​ផ្លូវ ត្រូវ​រថយន្ត​បុក​បណ្តា​ល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​