រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​ផ្តល់​រង្វាន់​ដល់​សិស្ស​ពូកែ​ទូទាំងប្រទេស

រាជរដ្ឋាភិបាល​កម្ពុជា ចេញ​អនុក្រឹត្យ​ផ្តល់​រង្វាន់​ដល់​សិស្ស​ពូកែ​ទូទាំងប្រទេស



ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចេញ​អនុក្រឹត្យ កំណត់​ពី​ការផ្តល់ ប្រាក់​រង្វាន់ ដល់​សិស្ស​ពូកែ​ទូទាំង​ប្រទេស ថ្នាក់​ទី​៩ និង​ថ្នាក់​ទី​១២ ចាប់ពី​លេខ​១០ ដល់​លេខ​១ ក្នុង​នោះ​ម្ចាស់​ជ័យលាភី នឹង​ទទួលបាន​ប្រាក់រង្វាន់​ចាប់ពី ៣​លាន​៥០​ម៉ឺន​រៀល ដល់​៨០​ម៉ឺន រៀល។

ការសម្រេច​ជា​ផ្លូវ​ពី​ផ្លូវការ​ពី ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ២០១៦ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា សម្រាប់​សិស្ស​ជ័យលាភី​លេខ​១ ទទួល​បាន​ប្រាក់រង្វាន់ ៣​លាន​៥០ ម៉ឺន​រៀល​, ជ័យលាភី​លេខ​២ ទទួល​បាន​ប្រាក់​រង្វាន់ ៣​លាន ២០​ម៉ឺន​រៀល​, ជ័យលាភី​លេខ​៣ ទទួល​បាន​ប្រាក់រង្វាន់ ២​លាន ៩០​ម៉ឺន រៀល​,​ជ័យលាភី​ចាប់ពី​លេខ​៤ ទទួលបាន​ប្រាក់រង្វាន់​២​លាន ៦០​ម៉ឺន​រៀល , ជ័យលាភី​ចាប់ពី​លេខ​៥ ទទួល​បាន​ប្រាក់រង្វាន់ ២​លាន ៣០​ម៉ឺន​រៀល​, ជ័យលាភី​ចាប់ពី​លេខ ៦ ទទួលបាន​ប្រាក់រង្វាន់ ២​លាន​រៀល​, ជ័យលាភី​ចាប់ពី​លេខ ៧ ទទួល​បាន​ប្រាក់​រង្វាន់ ១​លាន ៧០​ម៉ឺន​រៀល ,​ជ័យលាភី​ចាប់ពី​លេខ ៨ ទទួល​បាន​ប្រាក់​រង្វាន់ ១​លាន ៤០​ម៉ឺន​រៀល​, ជ័យ​លាភី​ចាប់ពី​លេខ ៩ ទទួលបាន​ប្រាក់រង្វាន់ ១​លាន ១០​ម៉ឺន​រៀល​, ជ័យលាភី ចាប់ពី​លេខ ១០ ទទួល​បាន​ប្រាក់រង្វាន់ ៨០ ម៉ឺន​រៀល។

តាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​នេះ មាន​គោលដៅ ដើម្បី​សម្រិតសម្រាំង​សិស្ស ពូកែ​ទូទាំង ប្រទេស ផ្នែក​អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​វិទ្យាសាស្ត្រ ហើយ​និង​លើកទឹកចិត្ត​សិស្ស នៅ​មធ្យមសិក្សា​ឲ្យ​ផ្តោត ការ​យក​ចិត្ត​ទុក​ដាក់​លើ ​មុខវិជ្ជា​ទាំង​៣​ខាងលើ និង​ផ្តល់​តម្លៃ​ដល់ ជ័យលាភី​សិស្ស ដែល​រៀន​ពូកែ​ផងដែរ។

គួរ​បញ្ជាក់​ដែរ​ថា ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ប្រចាំ​រាជធានី ខេត្ត​ផ្នែក អក្សរសិល្ប៍​ខ្មែរ គណិតវិទ្យា និង​វិទ្យាសាស្ត្រ ត្រូវ​រៀបចំឡើង​ដោយ​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ខេត្ត​។ ចំណែក​ឯ ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ ទូទាំង​ប្រទេស​វិញ​ត្រូវ​បាន រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា៕