អង្ករ​ស្រូវអូត ​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​

6 Videos


អាហារ«ហ្វាសហ្វូត» ជាមូលហេតុចម្បងក្នុងការបង្កឱ្យកើតអាការទល់លាមក ។ ហេតុនេះដើម្បីបង្ការអាការទល់លាមក ក្រុមអ្នកជំនាញបានណែនាំថា មុននឹងបរិភោគប្រភេទអាហារហ្វាសហ្វូត ចាំបាច់ត្រូវបរិភោគបាយអង្ករអូតជាមុនសិន ព្រោះអង្ករអូតមានកាកសរសៃខ្ពស់ ដែលអាចជួយជំរុញដល់ការធ្វើការងារប្រព័ន្ធរំលាយអាហារ ជួយបញ្ចុះលាមក និង កាត់បន្ថយសារជាតិស្ករក្នុងឈាមផង ។

P9

អង្ករ​ស្រូវអូត ​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​
អង្ករ​ស្រូវអូត ​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​

ហេតុនេះហើយទើបការបរិភោគអាហារធ្វើពីអង្ករអូត អាចជួយទប់ស្កាត់អាការឆ្អល់ពោះ ពិសេសនៅជួយឱ្យប្រព័ន្ធរំលាយអាហារធ្វើការងារបានល្អ ជួយកំចាត់ខ្លាញ់មិនឱ្យប្រមូលផ្តុំក្នុងរាងកាយថែមទៀត ។

អង្ករ​ស្រូវអូត ​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​

បរិភោគអាហាររួចហើយឆ្អល់ពោះ ដោះស្រាយយ៉ាងដូចម្តេច ?
ប្រសិនបើការបរិភោគអាហារពេលថ្ងៃត្រង់ ឬ ពេលល្ងាច ដែលសុទ្ធសឹងជាអាហារប្រភេទងាយបង្កឱ្យឆ្អល់ពោះនោះ រាងកាយរបស់យើងក៏តែងទទួលរងការលំបាកទៅតាមនោះដែរ ។ ហេតុនេះប្រសិនបើនៅក្នុងថ្ងៃណាមួយកើតអាករឆ្អល់ពោះ ហើយចង់ដោះស្រាយបញ្ហានេះ ក្រៅពីអាហារផលិតពីអង្ករអូត លោកអ្នកអាចបរិភោគអាហារមួយចំនួនទៀតដូចខាងក្រោម ៖

ទឹកក្រូចឆ្មារ

អង្ករ​ស្រូវអូត ​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​

ចាំបាច់ត្រូវជាប្រភេទទឹកក្រូចឆ្មារលាយទឹកក្តៅអ៊ុណ្ហៗ ទើបអាចជួយជំរុញមុខងាររបស់ពោះវៀនឱ្យធ្វើការងារបានល្អបំផុត ។ តែទោះបីយ៉ាងណា ការប្រើរូបមន្តមួយនេះមិនផ្តល់ផលល្អសម្រាប់អ្នកដែលកើតរោគក្រពះប៉ុន្មានទេ ព្រោះអាស៊ីដរបស់ក្រូចឆ្មារអាចចូលទៅបង្កផលប៉ះពាល់ដល់ភ្នាសពោះវៀន ដែលនឹងធ្វើឱ្យអាការរោគក្រពះកម្រើកឡើងវិញ ។

ផ្លែគីវី

អង្ករ​ស្រូវអូត ​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​

ចំពោះប្រភេទអាហារដែលមានជាតិម្សៅខ្ពស់ តែងធ្វើឱ្យយើងបរិភោគចូលទៅកើតអាការឆ្អល់ពោះ ព្រោះវាមិនមានកាកសរសៃដើម្បីជំរុញឱ្យពោះវៀនធ្វើការងារនោះទេ ។ ទោះបីយ៉ាងណា សម្រាប់ផ្លែគីវីមានកាកសរសៃខ្ពស់ណាស់ មិនបង្កឱ្យកើតអាការឆ្អល់ពោះដូចអាហារដែលមានជាតិម្សៅនោះទេ ។

ផ្លែល្ហុង

អង្ករ​ស្រូវអូត ​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​

មានជីវជាតិដូចគ្នានឹងផ្លែគីវី ត្រង់មានវីតាមីន C និង កាកសរសៃខ្ពស់ ប៉ុន្តែផ្លែល្ហុងផ្តល់ផលល្អជាងត្រង់ថាមានសារជាតិជួយបញ្ចុះលាមក ( ធ្វើឱ្យលាមកទន់ ) ដែលធ្វើឱ្យងាយក្នុងការបន្ទោរបង់ ។

តែបៃតង

អង្ករ​ស្រូវអូត ​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​

ផលប្រយោជន៍ល្អៗត្រូវបានគេឱ្យទៅលើ«តែ»បៃតង ព្រោះថា ក្រៅពីជួយក្នុងការដុតបំផ្លាញថាមពលក្នុងរាងកាយបានខ្ពស់ហើយ ទឹក«តែ»បៃតងក្តៅអ៊ុណ្ហៗនៅជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អថែមទៀត ។ ថ្ងៃណាមួយ បើអ្នកបរិភោគអាហារហ្វាសហ្វូត ឬ អាហារមានសារជាតិប៊ីចេងខ្ពស់នោះ សារធាតុប្រឆាំងរ៉ាឌីកាល់សេរីក្នុងទឹក«តែ» ក្នុងក្រូចឆ្មារ នៅអាចជួយការពារកោសិការដែលត្រូវបំផ្លាញ ពិសេសនៅអាចជួយជួសជុលកោសិកាក្នុងរាងកាយដែលសឹករេចរឹល ឬ ទទួលរងការខូចខាតឱ្យត្រឡប់មកប្រសើរឡើងវិញផង ។

ទឹកខ្ញី

អង្ករ​ស្រូវអូត ​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​

ទឹកខ្ញីជាប្រភេទអាហារដែលខ្មែរបុរាណ ប្រើក្នុងការបំបាត់អាការឆ្អល់ពោះ ។ បើថ្ងៃណាមួយមានអាការឆ្អល់ពោះ គេគ្រាន់តែផឹកទឹកខ្ញីក្តៅអ៊ុណ្ហៗ អាចជួយកំចាត់អាការនេះឱ្យប្រសើរឡើងវិញហើយ ។

ផ្លែឈើដែលមានទឹកច្រើន

អង្ករ​ស្រូវអូត ​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​

ដូចជា ឪឡឹក ក្រូច ក្រូចថ្លុង ក្រេបហ្វូត ឃែនតាលូប ព្រោះថាវាអាចជួយសម្រួលក្នុងការធ្វើការងាររបស់ពោះវៀនឱ្យដំណើរការបានល្អ អាចជួយកាត់បន្ថយអាការអាហារមិនរលាយ ពិសេសក្រូចថ្លុងអាចជួយបញ្ចុះលាមកបានយ៉ាងល្អដែលនៅពេលបរិភោគហើយ មិនជួបអាការទល់លាកមក ។

ទឹកដោះគោជូរ

អង្ករ​ស្រូវអូត ​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​

ទឹកដោះគោប្រភេទនេះ ផ្តល់ផលយ៉ាងល្អចំពោះអ្នកបរិភោគក្នុងនោះដូចជា ជួយដល់ប្រព័ន្ធរំលាយអាហារប្រព័ន្ធបញ្ចេញកាកសំណល់ និង ពិសេសកំចាត់អាហារមានសារជាតិពុលចេញពីរាងកាយតែម្តង ។

ផ្លែម្នាស់ទុំ

អង្ករ​ស្រូវអូត ​ជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​

អាស៊ីតដែលមាននៅក្នុងផ្លែម្នាស់ អាចជួយកិនរំលាយសាច់សត្វនៅក្នុងក្រពះតបស់យើង ។ នៅពេលដែលយើងបរិភោគផ្លែម្នា្ស់ត្រឹមតែ ២-៣ ចំណិត អាចជួយបំបែកសាច់សត្វបានល្អ ដោយមិនបង្កឱ្យក្រពះត្រូវកិនរំលាយអាហារច្រើនម៉ាង នាំឱ្យជួបការលំបាកឡើយ ៕

                                                                                          ដេប៉ូ