រវាង ថៃ និង ចិន តើ​អ្នកណា​ចម្លង​ពីគ្នា​ឱ្យ​ប្រាកដ (​មាន​វីដេអូ​)​

ខាងក្រោមនេះគឺជាបទចម្រៀងទាំងពីរបទ «សុំស្នេហ៍តាមលេខទូរស័ព្ទ» និង «ណាត់ជួបជាមួយខ្ញុំបាន» ដែលជាបទចម្រៀងពីរប្រទេសផ្សេងគ្នាតែសាច់ភ្លេងតែមួយ ។ តើប្រិយមិត្ត «ប្រជាប្រិយ» គិតយ៉ាងណាចំពោះបទសម្រៀងទាំងពីរបទនេះ? សូមមើលការបង្ហាញជូនទាំងអស់គ្នា ៖
បទចម្រៀងថៃ «សុំស្នេហ៍តាមលេខទូរស័ព្ទ»

បទចម្រៀងចិន «ណាត់ជួបជាមួយខ្ញុំបាន» Felicia Low Ling Yun

«សុំស្នេហ៍តាមលេខទូរស័ព្ទ» គឺជាចំណងជើងបទចម្រៀងថៃមួយបទរបស់តារាចម្រៀងស្រីវ័យ ៣១ ឆ្នាំនាង យិង លីស៊ីជុំផន ដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុត ។ បទចម្រៀង «សុំស្នេហ៍តាមលេខទូរស័ព្ទ» នេះដែរបានចេញនៅក្នុងឆ្នាំ ២០១៣ ហើយទោះបីជាមកទល់នឹងពេលនេះក្ដី ក៏បទចម្រៀងមួយបទនេះនៅតែទទួលបានការគាំទ្រពីសំណាក់ប្រជាជនថៃដដែល ។ ទន្ទឹមគ្នានេះដែរបទចម្រៀងចិនមួយបទដែលច្រៀងដោយតារាចម្រៀងស្រី ឡោ លីងយុន មានចំណងជើងជាភាសាខ្មែរថា «ណាត់ជួបជាមួយខ្ញុំបាន» កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញទំនាក់ទំនងសង្គម Facebook ក្នុងប្រទេសកម្ពុជាដោយមានម្ចាស់គណនី Facebook ជាច្រើននាក់បានបង្ហោះចែកចាយបន្តគ្នាពីម្នាក់ទៅម្នាក់រហូតក្លាយជាប្រធានបទថ្មីមួយ ។ ជាការពិតបទចម្រៀង «សុំស្នេហ៍តាមលេខទូរស័ព្ទ» របស់តារាចម្រៀងថៃនាង យិង លីស៊ីជុំផន និង បទចម្រៀង «ណាត់ជួបជាមួយខ្ញុំបាន» របស់តារាចម្រៀងចិននាង ឡោ លីងយុន គឺមានទំនុកភ្លេង និង មេឡូឌី ដូចគ្នាទាំងស្រុង សូម្បីតែក្បាច់រាំក៏ស្រដៀងគ្នាស្ទើរទាំងស្រុងដែរ ប៉ុន្តែបើយោងតាម Official MV របស់បទចម្រៀងចិន «ណាត់ជួបជាមួយខ្ញុំបាន» គឺទើបតែចេញនៅថ្ងៃទី ០៣ ខែឧសុភា ឆ្នាំ ២០១៦ ប៉ុន្មានខែមុននេះទេ ។ នីទីន
រវាង ថៃ និង ចិន តើ​អ្នកណា​ចម្លង​ពីគ្នា​ឱ្យ​ប្រាកដ (​មាន​វីដេអូ​)​

រវាង ថៃ និង ចិន តើ​អ្នកណា​ចម្លង​ពីគ្នា​ឱ្យ​ប្រាកដ (​មាន​វីដេអូ​)​

រវាង ថៃ និង ចិន តើ​អ្នកណា​ចម្លង​ពីគ្នា​ឱ្យ​ប្រាកដ (​មាន​វីដេអូ​)​

រវាង ថៃ និង ចិន តើ​អ្នកណា​ចម្លង​ពីគ្នា​ឱ្យ​ប្រាកដ (​មាន​វីដេអូ​)​
ប្រែសម្រួលដោយ៖ pmhotnews
ប្រភព៖ យូធូប&វីគីភីឌា

  • រវាង ថៃ និង ចិន តើ​អ្នកណា​ចម្លង​ពីគ្នា​ឱ្យ​ប្រាកដ (​មាន​វីដេអូ​)​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/10  Category:វីដេអូ
Tags: