ខណៈ​ពេល​នេះ​កំពុង​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​នេះ​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ សព​លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ដឹក​ដោយ​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-9571 ដែល​ជា​រថយន្ត​ផ្ទាល់ខ្លួន​របស់​សព​លោក កែម ឡី ដង្ហែ​ទៅ​កាន់​វត្ត​ក្តី​ចាស់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១ និង​៣៥​នាទី​រសៀល​ថ្ងៃ​ដដែល ក្រុម​អ្នកគាំទ្រ​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​សុំ​ធ្វើការ​ដង្ហែ​សព​ដោយ​សែង​ដោយ​ដៃ ដោយ​មិន​ព្រម​ឲ្យ​ប្រើ​រថយន្ត​ដឹក​សព​របស់​រដ្ឋាភិបាល​ឡើយ ព្រោះ​អ្នកគាំទ្រ​ទាំងនោះ​បាន​ចាត់​ទុក​លោក កែម ឡី គឺជា​វីរបុរស​ស្នេហា​ជាតិ​មួយ​រូប ។

សូម​បញ្ជាក់​ថា លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​សង្គម និង​នយោបាយ ត្រូវ​បាញ់​សម្លាប់​នៅ​ក្នុង​ម៉ា​តនៃ​ស្ថានីយ៍​កាល់​តិច​បូកគោ​កាល​វេលា​ម៉ោង​ជិត​៩​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ជន​ដៃដល់​ឈ្មោះ ជួប សម្លាប់ បាន​សារភាព​ថា ការ​បាញ់​សម្លាប់​នេះ​ដោយសារ​លោក​បណ្ឌិត កែម ឡី ជំពាក់​ប្រាក់​៣,០០០​ដុល្លារ​មិន​ព្រម​សង ។