ក្រសួងមហាផ្ទៃ​ថ្កោលទោស​ការ​បាញ់​សម្លាប់​លោក ​កែម ឡី

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​ប្រកាស​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​អំពើ​មនុស្សឃាត​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី និង​ប្រកាស​បន្ត​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​ថែម​ទៀត ដើម្បី​បញ្ជូន​ជន​ល្មើស​ និង ​អ្នក​ផ្សំ​គំនិត​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់ ។

ដោយឡែក​បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន«​កោះសន្តិភាព»​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​រសៀល​បន្តិចទៀត​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ នឹង​ធ្វើ​សន្និសីទកាសែត​ស្តី​ពី​ករណី​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​រូប​នេះ​ ៕