Messi រួច​ផុត​ពី​ការ​ដេក​គុក​រឿង​គេចពន្ធ​ប៉ុន្តែ​ត្រូវ​ពិន័យ​3,7​លាន​អឺ​រ៉ូ

Lionel Messi ខ្សែប្រយុទ្ធ​ក្លិប Barcelona ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក​រយៈពេល​២១​ខែ​ពី​បទ​គេចពន្ធ ប៉ុន្តែ​អ្នកគាំទ្រ​គ្មាន​ក្ដី​បារម្ភ ព្រោះ​ច្បាប់​របស់​អេ​ស្ប៉ា​ញ​ទោស​ក្រោម​២​ឆ្នាំ​មិន​ចាំបាច់​ចូល​ដេក​គុក​ទេ​ឱ្យ​តែ​មាន​ប្រាក់​បង់​ពិន័យ​ជា​ការ​ស្រេច ។

បច្ចុប្បន្ន​កីឡាករ Messi រួម​នឹង​លោក Jorge ជា​ឪពុក​ត្រូវ​តុលាការ​អេ​ស្ប៉ា​ញ​ឱ្យ​បង់ប្រាក់​ពិន័យ​ចំនួន​៣,៧​លាន​អឺ​រ៉ូ បើ​មិន​ចង់​ជាប់គុក ៕