​ក្រូអាតហាម​ភ្ញៀវ​ទេសចរណ៍​មិន​ឲ្យ​ថត​ Selfies

អង្គភាព​សង្គ្រោះ​​​សម្រាប់​ឧបទ្ទវហេតុ​លើ​ភ្នំ​នៅ​ប្រទេស​ក្រូអាត​ មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ថត​ Selfies ទៀត​ឡើយ​ ​ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់ បន្ទាប់​ពី​បុរស​សញ្ជាតិ​កាណាដា​ម្នាក់ បាន​ធ្លាក់​ពី​លើ​ច្រាំង​កម្ពស់​៧៥​ម៉ែត្រ​​ជិត​ស្លាប់​ កាល​ពី​ពេល​ថ្មីៗ។

 

​ក្រូអាតហាម​ភ្ញៀវ​ទេសចរណ៍​មិន​ឲ្យ​ថត​ Selfies

 

“ភ្ញៀវ​ទេសចរ​ទាំង​អស់​ជា​ទី​គោរព វា​ជា​ពេល​វេលា​ ដែល​អ្នក​គ្រប់​គ្នា គួរ​តែ​គោរព​ស្រលាញ់​ជីវិត​ខ្លួន​ឯង។ ដូច្នេះ​សូម​មេត្តា​ឈប់​ថត​រូប​ Selfies គ្រោះ​ថ្នាក់​​ត​ទៅ​ទៀត”។ អ្នក​គ្រប់​គ្រង​ផ្នែក​សេវាកម្ម​ បាន​ចេញ​សេចក្ដី​ប្រកាស​លើ​ Twitter។

 

បើ​តាម​មន្ត្រី​ប៉ូលិស​ម្នាក់​ បាន​ឲ្យ​ដឹង​ថា កាល​សប្ដាហ៍​មុន មាន​បុរស​សញ្ជាតិ​កាណាដា វ័យ​២០​ឆ្នាំ​​ម្នាក់​ បាន​រង​របួស​ធ្ងន់​ស្ទើរ​តែ​ស្លាប់ បន្ទាប់​ពី​ធ្លាក់​ពី​ច្រាំង​ថ្ម​កម្ពស់​៧៥​ម៉ែត្រ ក្នុង​ឧទ្យានជាតិ​ Plitvice Lakes ​ដោយសារ​តែ​រូប​គេ​ ព្យាយាម​ចង់​ថត​ Selfie ឲ្យ​បាន​រូប​ស្អាត​បំផុត។

 

​ក្រូអាតហាម​ភ្ញៀវ​ទេសចរណ៍​មិន​ឲ្យ​ថត​ Selfies

 

វិស័យ​ទេសចរណ៍ គឺជា​​កត្តា​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​​របស់​ប្រទេស​ក្រូអាត ​ខណៈ​ដែល​កាល​ឆ្នាំ​មុន​ប្រទេស​នេះ​ បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​​​១៤​លាន​នាក់៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ arabnews