គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

គូស្នេហ៍ស្ម័គ្រស្មោះមួយគូមកពីភូមិមួយក្នុងប្រទេសចិនបានធ្វើឲ្យមនុស្សរាប់ពាន់នាក់រំភើបចិត្ត ដោយបានបន្តរស់នៅជាមួយគ្នាអស់រយៈពេល ៩៦ឆ្នាំ។

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

លោកយាយ Wei Basao ជាភរិយាអាយុ ១០៣ឆ្នាំបានទៅរស់នៅជាមួយស្វាមីគឺលោកតា Wei Qishou អាយុ ១០២ឆ្នាំ តាំងតែអាយុ ៦ឆ្នាំបន្ទាប់ពីឪពុកម្ដាយរបស់លោកយាយបានស្លាប់។ តាមប្រពៃណីនៅពេលនោះក្មេងស្រីត្រូវគ្រួសារខាងប្រុសយកមកចិញ្ចឹមដើម្បីរៀបការជាមួយកូនប្រុសរបស់គេពេលធំឡើង។

រូបភាពជាច្រើនសន្លឹកពីបណ្ដាញព័ត៌មានចិនបានបង្ហាញពីជីវភាពរស់នៅបែបសាមញ្ញរបស់ប្ដីប្រពន្ធវ័យចំណាស់ទាំងពីរ ក្នុងក្រុងSuqiao ខេត្ត Guangxi។

គ្រួសាររបស់លោកយាយលោកតារស់នៅដោយពឹងផ្អែកលើរបរកសិកម្មតូចតាចប៉ុណ្ណោះ។ ទោះមិនសូវមានលុយកាក់ ប៉ុន្តែលោកយាយនិយាយថាគ្រួសារគាត់ល្អនឹងគាត់ណាស់ ហើយពួកគាត់មិនដែលអត់បាយហូបទេ។ នៅពេលចូលវ័យចំណាស់លោកតា Qishou បានបន្តការងារជាកសិករដដែល ហើយលោកយាយ Basao ជាជាងដេរស្បែកជើង។ ពួកគាត់មានកូនប្រុស៥នាក់ និងកូនស្រីម្នាក់ ដែលតែងមកលេងពួកគាត់ញឹកញាប់ដែរ។ អ្នកភូមិនៅទីនោះបានឲ្យដឹងថា ពួកគាត់ទាំងពីររស់នៅជាមួយគ្នាដោយមានសេចក្ដីសុខតាំងពីដើមម្ល៉េះ ៕
គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ

ប្រែសម្រួល៖ sabay (វ៉ាន់ថន)
ប្រភព៖ Dailymail

  • គូ​ស្នេហ៍​​ស្ម័គ្រ​ស្មោះ​​​រួម​រស់​ជាមួយ​គ្នា​បាន​ដល់​៩៦​ឆ្នាំ​ ​ទោះ​គ្មាន​លុយ​តែ​មាន​ក្ដី​សុខ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/10  Category:ជីវិតនិងសង្គម
Tags: