មុន​នេះ​បន្តិច សម្តេច​តេ​ជោ ហ៊ុន សែន ថ្កោលទោស​ចំពោះ​ការ​បាញ់​សម្លាប់​លោក កែម ឡី

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) Page ផ្លូវការ​របស់​សម្តេច​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ មាន​អត្ថន័យ​ទាំងស្រុង​ថា ​«​ខ្ញុំ​សូម​ចូលរួម​មរណទុក្ខ​ចំពោះ​មរណភាព​របស់ លោក កែម ឡី ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​យ៉ាង​ឃោ​ឃៅ ដែល​ខ្ញុំ​សូម​ថ្កោលទោស​អំពើ​ដ៏​ព្រៃផ្សៃ​នេះ​។

សូម​ឱ្យ​ស្ថា​ប​ន័​មាន​សមត្ថកិច្ច​ចាត់វិធានការ​យ៉ាង​ហ្មឺ​ង​ម៉ាត់​ចំពោះ​ករណី​យ​នេះ និង​ខិតខំ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ចាត់វិធានការ​ពង្រឹង​សន្តិសុខ​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​»៕