លោក ជួន​ សុវណ្ណ៖ ជនសង្ស័យ ដែល​សមត្ថកិច្ចចាប់បាន ពិតជាបានសម្លាប់ លោក កែម ឡី មែន និពន្ធដោយ : ថ្មីៗ       July-10-2016, 3:49 pm         1269

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ជួន​ សុវណ្ណ៖ ជនសង្ស័យ ដែល​សមត្ថកិច្ចចាប់បាន ពិតជាបានសម្លាប់ លោក កែម ឡី មែន

ស្នងការរាជធានីភ្នំពេញ លោក ជួន សុវណ្ណ បានអះអាងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់បានក្រោយមានអំពើឃាតកម្មលើ​លោក កែម ឡី នោះ ពិតជាឃាតករមែន។ លោកថា អាជ្ញាធរ មានភស្តុតាងគ្រប់គ្រាន់ជុំវិញករណីនេះ។

តែយ៉ាងណា​ជនសង្ស័យ ដែលសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់ នោះ លោកស្នងការ យល់ថា មិនមែនជាឈ្មោះពិតប្រាកដរបស់ជនសង្ស័យនោះទេ ហើយអាជ្ញាធរកំពុងស្រាវជ្រាវរកឈ្មោះពិតប្រាកដនៃឃាតករនោះ។ លោក ជួន សុវណ្ណ ក៏មិនអាចបញ្ជាក់ថា ជនសង្ស័យនោះ មានមុខរបរអ្វីឲ្យពិតប្រាកដនោះឡើយ។