ក្រុម Wonder Girls បំបែក​ភាពស្ងប់ស្ងាត់​ជាមួយ​បទ​ថ្មី (​មាន​វីដេអូ​)

6 Videos


ក្រោយពីបាត់មុខមួយរយៈពីវិស័យសិល្បៈ ក្រុមចម្រៀងនារីកូរ៉េដ៏ល្បី Wonder Girls ពេលនេះបានវិលត្រឡប់មកបម្រើអារម្មណ៍មហាជនវិញហើយ ជាមួយនឹងបទថ្មី Why So Lonely ។

P9

ក្រុម Wonder Girls បំបែក​ភាពស្ងប់ស្ងាត់​ជាមួយ​បទ​ថ្មី (​មាន​វីដេអូ​)

ក្រុមចម្រៀងនារីដែលបានបង្កើតឡើងកាលពីឆ្នាំ ២០០៧ ត្រូវបានគេដឹងថា សព្វថ្ងៃមានសមាជិកស្រីចំនួនបួននាក់គឺ Yubin, Yeeun, Sunmi និង Hyerim ។ ក្រុមនេះបានកើនប្រជាប្រិយភាពខ្លាំងកាលពីឆ្នាំ ២០០៩ ក្រោយពីពាំនាំបទ Nobody ដែលត្រូវបានមហាជនទាំងក្នុង និង ក្រៅស្រុកគាំទ្រយ៉ាងខ្លាំង រហូតធ្វើឲ្យបទនេះអាចឈានជើងជាប់ចំណាត់ថ្នាក់ ៧៦ នៅក្នុងតារាង Billboard ហើយក៏ធ្វើឲ្យក្រុមពួកគេក្លាយជាក្រុមកូរ៉េទីមួយដែលអាចជាប់ក្នុងតារាងនេះ ។

ក្រុម Wonder Girls បំបែក​ភាពស្ងប់ស្ងាត់​ជាមួយ​បទ​ថ្មី (​មាន​វីដេអូ​)
ក្រុម Wonder Girls បំបែក​ភាពស្ងប់ស្ងាត់​ជាមួយ​បទ​ថ្មី (​មាន​វីដេអូ​)
ក្រុម Wonder Girls បំបែក​ភាពស្ងប់ស្ងាត់​ជាមួយ​បទ​ថ្មី (​មាន​វីដេអូ​)

ថ្វីត្បិតតែបទថ្មី Why So Lonely របស់ពួកគេទើបនឹងចេញ តែគេសង្កេតថា បទនេះទទួលបានគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសកូរ៉េ ។ ចង់ដឹងថា បទនេះពិរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ៖
ថាវរិទ្ធ (ប្រភព ៖ អលឃេផប)