៥វិធីចម្អិនងាយៗ ដើម្បីកាត់បន្ថយ រសជាតិល្វីង របស់ផ្លែម្រះ!

បើសិនជានឹកដល់ផ្លែម្រះវិញ អ្នកប្រាកដជាខ្លាចរអារនូវរសជាតិដ៏សែនល្វីងរបស់វាជាក់ ជាមិនខាន។

មនុស្សមួយចំនួនអាចនឹងមានអារម្មណ៍ថា មានជាតិល្វីងជូរចត់នៅក្នុង មាត់ភ្លាមៗពេឃើញម្រះស្រស់ ឬសម្លម្រះ។ ប៉ុន្តែតាមការពិតម្រះ គឺជាប្រភេទអាហារ សុខភាពមួយមុខ ដែលបានផ្តល់សារប្រយោជន៍យ៉ាងច្រើនមហាសាល ចំពោះសុខភាពអ្នកដូចជា៖ ជួយប្រឆាំងជំងឺទឹកនោមផ្អែម ការពារកុំឲ្យមានគ្រួសក្នុងក្រលៀន កាត់បន្ថយជាតិខ្លាញ់ក្នុងឈាម ការពារនិងប្រឆាំងជំងឺមហារីក ផ្តល់គុណសម្បត្តិដល់ ការរក្សាស្បែក ជួយសម្រកទម្ងន់ ប៉ូវថ្លើម ជាប្រភពនៃវីតាមីន K ដែលអាចជួយឲ្យឆ្អឹង អ្នកមានសុខភាពល្អ ជួយប្រឆាំងនូវការរលាកនិង កាត់បន្ថយការឈឺចុកចាប់ពីជំងឺ រលាកសន្លាក់ផ្សេងៗទៀតបានជាច្រើន។

ដូច្នេះចាប់ពីពេលនេះតទៅអ្នកមិនគួរមើល រំលងផ្លែម្រះទៀតទេ យើងមកធ្វើវិធីងាយៗទាំង៥នេះ ដើម្បីកាត់បន្ថយនូវរសជាតិល្វីង របស់វាទាំងអស់គ្នាវិញប្រសើរជាង៖

វិធីទី១៖ ក្រោយចិតម្រះជាកង់ៗរួចហើយយកវាទៅប្រឡាក់លាយជាមួយអំបិល ដោយផ្លែម្រះមួយផ្លែត្រូវប្រើអំបិល២ស្លាបព្រាបាយ។ ប្រោះអំបិលពីលើម្រះ ហើយកូរ វាច្របល់ចូលគ្នាឱ្យសព្វល្អ ទុកចោលប្រមាណជា១០នាទី និងបន្ទាប់មកយកម្រះ ទាំងនោះទៅស្រុសក្នុងទឹកដាំ ពុះទើបយកវាទៅធ្វើបន្តទៀត។

•វិធីទី២៖ ដាំទឹកពុះជាមុនសិនទើបបន្ថែមអំបិល និងនាំយកផ្លែម្រះដែលត្រៀមទុក ទៅបង់ចូលទឹកនោះ ហើយទុកមួយសន្ទុះឱ្យវាចាប់ផ្តើមចេញពណ៌បៃតងស្រស់សឹម ដួសឡើងមកលាងនៅក្នុងទឹកត្រជាក់។ វិធីនេះធ្វើជាតិល្វីងរបស់ម្រះរលាយតាមទឹក បានមួយកម្រិត ហើយថែមទាំងឆ្ងាញ់លើសមុនទៀតផង។

•វិធីទី៣៖ ប្រសិនបើម្រះអ្នកមានរសជាតិល្វីងខ្លាំង អ្នកត្រូវចិតវាជាចំណិត បន្ទះស្តើងៗ បន្តិចបន្ទាប់មកយកវាទៅឈ្លី ជាមួយអំបិលរហូតទាល់តែទន់ ទើបយកវាទៅលាង ជម្រះជាមួយទឹកស្អាតធម្មតាឱ្យបានយ៉ាងហោចណាស់ក៏២-៣ដងដែរដើម្បីបំបាត់ជាតិ ល្វីងឱ្យបានល្អ។

•វិធីទី៤៖ យកម្រះទៅចម្អិននៅក្នុងទឹកក្តៅដែលមានលាយអំបិល ហើយធ្វើការផ្លាស់ ប្តូរទឹកដែលកំពុងដាំនោះឱ្យបានច្រើនដងរហូតរសជាតិល្វីងថយចុះតាមដែលអ្នកចង់បាន។ ធ្វើដូច្នេះសាច់ម្រះនឹងឡើងទន់ដូចជានំប៉័ងអញ្ចឹង សិក្តសមនឹងការចម្អិនសម្រាប់ មនុស្សដែលមានវ័យចាស់។

•វិធីទី៥៖ វិធីចុងក្រោយគឺអ្នកអាចដាក់ម្រះរម្ងាស់ដូចជាស៊ុបក៏បាន ដោយមានលាយ ខ្ទឹមស និងម្រេច អំបិល និងទឹកស៊ីអ៊ីវបន្តិចផង។ បន្ទាប់មកដាំឱ្យវាឱ្យពុះក្នុងកម្រិត កំដៅទាបល្មម និងមិនត្រូវបិទគំរបឆ្នាំងជិតនោះទេ។ វិធីនេះនឹងជួយឱ្យម្រះហើរជាតិ ល្វីងចេញ ឯសាច់វាវិញក៏ប្រែទៅជាទន់ល្អដែរ។

ក្រៅពីនេះទឹកល្វីងរបស់ម្រះបន្ទាប់ពីអ្នកចំអិនវារួចក៏អាចយកវាមកទទួលទានធ្វើជាទឹក ភេសជ្ជៈសុខភាពបានដែរ ឬក្រឡុកផ្លែម្រះស្រស់ៗតែម្តងរឹតតែមានសារៈប្រយោជន៍ ខ្លាំងថែមទៀត៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

៥វិធីចម្អិនងាយៗ ដើម្បីកាត់បន្ថយ រសជាតិល្វីង របស់ផ្លែម្រះ!

៥វិធីចម្អិនងាយៗ ដើម្បីកាត់បន្ថយ រសជាតិល្វីង របស់ផ្លែម្រះ!

៥វិធីចម្អិនងាយៗ ដើម្បីកាត់បន្ថយ រសជាតិល្វីង របស់ផ្លែម្រះ!

៥វិធីចម្អិនងាយៗ ដើម្បីកាត់បន្ថយ រសជាតិល្វីង របស់ផ្លែម្រះ!