គ្រាប់​បាល់​ដែល Messi ទាត់​មិន​ចូល​ទី​ក្នុង Copa America ត្រៀម​ដាក់​ដេញថ្លៃ​តាម​អីុ​ន​ធើ​រ​ណេ​ត

លោក Pedro Vasquez ត្រូវ​បាន​ចាត់ទុកជា​អ្នកគាំទ្រ​ដ៏​មានសំណាង​១​រូប ដែល​បាន​រើស​បាល់​កីឡាករ Lionel Messi ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​ទាត់​ប៉េ​ណា​ល់​ទី​មិន​ចូល​ទី​ក្រុម​ជម្រើសជាតិ​ស៊ី​លី​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​Copa America ។

បាល់​នោះ​ត្រៀម​ដាក់​ដេញថ្លៃ​លក់​តាម​អីុ​ន​ធើ​រ​ណេ​ត​ដោយ​កំណត់តម្លៃ​ចាប់ពី​២៧.០០០​អឺ​រ៉ូ ។ បច្ចុប្បន្ន​អ្វី​ៗ​គ្រប់យ៉ាង​របស់​Messi​សុទ្ធតែ​មាន​តម្លៃ​ទាំងអស់​ដូច​ជា​អាវ​របស់​លោក​ជាដើម ៕