ព្យុះ​ទី​ហ្វុ​ង NEPARTAK វាយប្រហារ​លើ​ប្រទេស​ចិន

យោង​តាម​ស៊ី​ន​ហួ​ថា ខ្យល់ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ NEPARTAK បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ ក្រោយ​វាយប្រហារ​កាលពី​រសៀល​ថ្ងៃ​ទី​៩ កក្កដា លើ​ខេត្ត FUJIAN ភាគ​ខាងកើត​ចិន ។

យោង​តាម​ការិយាល័យ​ឧតុនិយម​មូលដ្ឋាន​ថា ព្យុះ​ទី​ហ្វុ​ង​លើក​ដំបូង​ប្រចាំឆ្នាំ​នេះ​បោកបក់​លើ​ទីក្រុង SHISHI នា​វេលា​ម៉ោង​១៣​និង​៤៥​នាទី​ម៉ោង​ក្នុងស្រុក អម​ដោយ​កម្លាំង​ខ្យល់​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ ព្រ​លាន​យន្តហោះ​៥​បាន​បិទទ្វារ​នាំ​ឱ្យ​មានការ​លុប​ចោល​ជើងហោះហើរ​របស់​យន្ត​បឺស​ជិត​៤០០​ជើង ។ សរុប​រថភ្លើង​លឿន​៣៤១​ខ្សែ ក៏​ត្រូវ​ផ្អាក​ការ​រត់​ក៏​ដូច​ជា​រថយន្ត​ជិត​៥.០០០​គ្រឿង ។ នាវា​នេសាទ​ជាង​៣៣.០០០​គ្រឿង​មក​កាន់​កំពង់​ផែ​ទាំងឡាយ ។ ព្យុះ​ញ៉ាំង​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​នាំ​ឱ្យ​ទឹក​ជន់​លិច​ទីក្រុង PUTIAN ខេត្ត FUJIAN ។ អគារ​ជា​ច្រើន​ត្រូវ​បាក់ រួច​ការ​បាក់​ដី​កើត​មាននៅ​តាម​បណ្តា​តំបន់​ជនបទ និង​តំបន់​ភ្នំ ។

ព្យុះ​ទី​ហ្វុ​ង NEPARTAK កាលពី​ថ្ងៃ​ទី​៨ កក្កដា វាយប្រហារ​លើ​ភាគ​ខាងកើត​តៃវ៉ាន់​ដោយ​មាន​កម្លាំង​ខ្យល់​១៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ ព្យុះ​នេះ​បាន​ចុះ​ថមថយ​កម្លាំង​ពេល​បោកបក់​ដល់​ចិនដីគោក ៕