ស្រីស្អាត ដែលជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ​ តាមពិតជា…

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងគូស្នេហ៍មូយគូ ដែលត្រូវបានផ្អើលយ៉ាងខ្លាំង កាលពីយប់មិញនោះ តាមពិតខាងស្រី ជាតារាសម្តែងស្រីម្នាក់ទើបតែរះ។

បើយោងតាមទំព័រហ្វេសប៊ុកមួយ បានឲ្យដឹងថា ស្រីស្អាត ដែលមហាជនបានឃើញ ឈ្លោះប្រកែកគ្នា ជាមួយនឹងមិត្តប្រុស រហូតឈានដល់ប្រតាយប្រតប់គ្នា នៅកណ្តាលផ្លូវនោះ តាមពិតរូបនាង ជាតារាស្រីម្នាក់ ដែលទើបតែក្រុងពលីរឿង "ពេលណាកូនមាសម្តាយ" របស់ប៉ុស្តិ៍ទូរទស្សន៍មួយ។

ក្នុងនោះដែរ ចំពោះគ្រោះថ្នាក់ចរាចរណ៍របស់តារាសម្តែងស្រី វ័យក្មេងរូបនេះ បានធ្វើឲ្យមហាជនដែលតាមដានព័ត៌មាននេះមួយចំនួន មានការមិនពេញចិត្តលើសកម្មភាព និងការនិយាយស្តី របស់នាងទៅកាន់ប៉ូលិស និងអ្នកកាសែតផងដែរ។

យ៉ាងណាមិញ ខណៈពេលនេះ តារាសម្តែងស្រី ស្រស់ស្អាត មិនទាន់ឆ្លើយតប ពីមូលហេតុទាក់ទិន លើគ្រោះថ្នាក់នេះទេ តែទោះជាយ៉ាងណា ខ្មែរឡូតនឹងសង្ឃឹមថា រូបកញ្ញានឹងធ្វើការបកស្រាយរឿងនេះ ក្នុងពេលឆាប់ៗ ដើម្បីឲ្យអ្នកគាំទ្របានអស់ចម្ងល់៕ 

វីដេអូដកស្រង់ចេញពីហ្វេសប៊ុក៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ព័ត៌មានក្នុងស្រុកមួយចំនួន បានឲ្យដឹងថា មានគូស្នេហ៍ស្រស់ស្អាតមួយគូ  រវល់តែឈ្លោះគ្នា ខាងប្រុសបានបើករថយន្ដ លឿនដូចហោះ លុះដល់ផ្លូវបែកជា៤ ក៏បុករបាំងថ្មអស់មួយផ្ទាំងពេញទំហឹង ធ្វើឱ្យរថយន្ដខូចខាតមួយកំណាត់មុខធ្ងន់ធ្ងរ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះ កើតឡើងនៅយប់ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចមហាព្រះសីហនុ កែងផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

បើតាមសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញគូស្នេហ៍ស្រស់ស្អាតមួយគូនេះ ជិះក្នុងរថយន្ដ Luxes មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2P-9179 ដែលបើកបរដោយខាងប្រុស ក្នុងល្បឿនយ៉ាងលឿនដូចហោះ ក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវព្រះសីហនុ បត់ទៅផ្លូវមុនីរ៉េត លុះមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្ដមានល្បឿនលឿន ហើយកំពុងតែឈ្លោះគ្នាផងនោះ ក៏បានបុករបាំងថ្មចែកទ្រូងផ្លូវអស់មួយកង់ ពេញទំហឹងលាន់ឭដូចរន្ទះ បណ្ដាលឱ្យរថយន្ដរងការខូចខាតធ្ងន់ធ្ងរ ទៅមុខលែងរួច តែសំណាងល្អមិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។ អ្វីដែរជារឿងចំឡែកនោះ នៅពេលសមត្ថកិច្ច និងក្រុមអ្នកកាសែតទៅដល់ស្រាប់តែ នារីជាស្រីស្នេហ៍បានជេរ និងចង់រកវាយប៉ូលីសថែមទៀតផង ហើយបោះសម្ដីថា «កុំចេះដឹងពេករឿងគេទេ លោកឯងទាំងអស់គ្នាកុំមកលូកដៃ»។

ក្រោយពេលកើតហេតុ រថយន្ដបង្កត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមនីតិវិធី៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload