ពិសា​ខ្លាញ់ត្រី​ក្នុងអំឡុង «​ពពោះ​» ធ្វើឱ្យ​ទារក​ក្នុង​ផ្ទៃ​…​

6 Videos


ទស្សនៈយល់ថាការបរិភោគអាហារដែលសម្បូរអាសីុដខ្លាញ់អូមេហ្គា ៣ និងការកាត់បន្ថយរបបពិសាសាច់នៅពេលមានផ្ទៃពោះមិនមែនជាមធ្យោបាយសម្រាប់ម្តាយដែលកំពុងមានទម្ងន់ក្នុងការជួយឲ្យកុមារកើតមកចៀសផុតពីជំងឺធាត់ជ្រុលបាននោះទេ នេះបើយោងតាមការសិក្សាថ្មីមួយបានឲ្យដឹង ។

P9

ពិសា​ខ្លាញ់ត្រី​ក្នុងអំឡុង «​ពពោះ​» ធ្វើឱ្យ​ទារក​ក្នុង​ផ្ទៃ​…​

កាលពីមុនគេបានយល់ថាការពិសាអាហារដែលមានសារធាតុអាសីុដអូមេហ្គា ៣ និងអូមេហ្គា ៦ ពិតជាអាចជួយការ ពារទារកដែលកើតមកមិនអោយមានទម្ងន់ច្រើននិងរារាំងបញ្ហាធាតុជ្រុលនៅពេលធំ ។ លោកសាស្ត្រាចារ្យ Hans Hauner មកពីសាកលវិទ្យាល័យ Technical University of Munich ក្នុងប្រទេសអាឡឺម៉ង់បានឲ្យដឹងថាការបន្ថយ របបអាហារនិងពិសាវីតាមីនទាំងនេះនៅពេលមានផ្ទៃពោះវាមិនមានអ្វីប្រសើរជាងស្ត្រីដែលពិិសាអាហារតាមធម្មតានោះទេ ។

លទ្ធផលសិក្សានេះបានមកដោយបានធ្វើការសិក្សាទៅលើស្ត្រីពពោះចំនួនជាង ២០០ នាក់ក្នុងចន្លោះអាយុ ៣២ ឆ្នាំ ជាមធ្យមនិងមានទម្ងន់សន្ទស្សន៍ខ្លួន (BMI) ចំនួន ២២ ។ ដូច្នេះបើតាមលទ្ធផលនេះស្ត្រីដែលមានផ្ទៃពោះនិងមិនចង់អោយកូនកើតមកមានទម្ងន់ធំនិងដើម្បីចៀសផុតពីបញ្ហាធាត់ជ្រុលនោះអ្នកក៏មិនគួរតមអាហារពេកនោះទេព្រោះវាអាចប៉ះពាល់ដល់សុខភាពខ្លួននិងការវិវឌ្ឈរបស់ទារកនៅក្នុងផ្ទៃទៅវិញនោះទេ ៕ សុផល