មុន​នេះ​បន្តិច លោក ជួន សុវណ្ណ​ថា ជនសង្ស័យ​គឺជា​ឃាតករ​ពិតប្រាកដ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​សន្និសីទកាសែត​ដែល​ទើបនឹង​បិទ​បញ្ចប់​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​អះអាង​ថា បុរស​ដែល​អះអាង​ថា​ខ្លួន​ឈ្មោះ ជួប សម្លាប់ និង​សារភាព​ថា​ជា​អ្នក​បាញ់​សម្លាប់ លោក​បណ្ឌិត កែម ឡី​នោះ គឺជា​ឃាតករ​ពិតប្រាកដ ៕