លោក ជួន សុវណ្ណ នៅមិនទាន់អាចបញ្ជាក់ពីមូលហេុតដែលឃាតករបាញ់លោក​ កែម ឡី និពន្ធដោយ : ថ្មីៗ       July-10-2016, 4:11 pm         857

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ជួន សុវណ្ណ នៅមិនទាន់អាចបញ្ជាក់ពីមូលហេុតដែលឃាតករបាញ់លោក​ កែម ឡីលោក ជួន សុវណ្ណ នៅខាងឆ្វេងលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នៅមិនទាន់អាចបញ្ជាក់បានពីមូលហេតុ ដែលជនសង្ស័យ បាញ់សម្លាប់លោក កែម ឡី នោះទេ។

នៅក្នុងសន្និសីទកាសែតនៅរសៀលនេះ លោក ជួន សុវណ្ណ ប្រាប់អ្នកកាសែតថា អាជ្ញាធរនៅមិនទាន់អាចនិយាយបានថា ឃាតករ ដែលបានបាញ់សម្លាប់លោក កែម ឡី នោះ ដោយសារមូលហេតុ​គំនុំ ឬហេតុផលនយោបាយនោះឡើយ។ លោកឲ្យរង់ចាំការស្រាវជ្រាវរបស់អាជ្ញាធរបន្តទៀត។ 

តែយ៉ាងណាលោក ជួន សុវណ្ណ អះអាងថា ជនសង្ស័យដែលប្រាប់ថា ខ្លួន ឈ្មោះ ជួប សម្លាប់​ នោះ ពិតជាបានបាញ់សម្លាប់លោក កែម ឡី មែន ហើយជនសង្ស័យរូបនេះ នឹងបញ្ជូនទៅតុលាការនៅថ្ងៃស្អែក។