​ធ្វើ​ដូចម្តេច​ទើប​ដឹងថា កូនបៅ​មិន​ឆ្អែត ឬ​ទឹក​ដោះចេញ​មិន​គ្រប់​?

​ធ្វើ​ដូចម្តេច​ទើប​ដឹងថា កូនបៅ​មិន​ឆ្អែត ឬ​ទឹក​ដោះចេញ​មិន​គ្រប់​?


​ធ្វើ​ដូចម្តេច​ទើប​ដឹងថា កូនបៅ​មិន​ឆ្អែត ឬ​ទឹក​ដោះចេញ​មិន​គ្រប់​?

​ខណៈពេល​ដែល​គ្មាន វិធី​វាស់​កម្រិត​ទឹក​ដោះ ថា​តើ​ប៉ុណ្ណោះ ទើប​ចេញ​មិន​គ្រប់​នោះ ការសង្កេតមើល​កូន​របស់​អ្នក ប្រហែលជា​អាច​ជួយ​អ្នក​បាន​។​

ដូច្នេះ សូម​ក្រលេក​មើល​សញ្ញា ដែល​បញ្ជាក់ថា កូន​របស់​អ្នក​បៅ​មិន​ឆ្អែត ឬ​ដោះ​របស់​អ្នកចេញ​ទឹកដោះ​មិន​គ្រប់គ្រាន់​ឡើយ ៖

  • ​កូនបៅ​យូរ​ជាង​មុន​
  • ​កូន​ធ្វើទុក្ខ ព្រោះ​បៅ​មិន​ឆ្អែត​
  • ​កូន​មិន​ឡើង​គីឡូ​
  • ​មិនសូវ​លឺ​កូន​លេប​ទឹកដោះ ពេល​អ្នក​បំបៅ​គេ​
  • ​មិនសូវ​មាន​អារម្មណ៍​ថា​ស្រៀវ​ដោះ​
  • ​កូន​មិន​សូវ​នោម (​មិន​សើម​ខោ​ទឹកនោម​)
  • ​ទឹកដោះ​ហូរ​តិចជាង​ធម្មតា​
  • ​ពេល​ឈប់​បំបៅ មិន​មាន​ហូរ​ទឹក​ដោះ​ចេញ​ក្រៅ ដូច​កាលពី​មុន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។