​ឪពុកម្តាយ​មិន​ល្អ កូន​នឹង​ក្លាយ​ជា​យ៉ាងណា​?

​ឪពុកម្តាយ​មិន​ល្អ កូន​នឹង​ក្លាយ​ជា​យ៉ាងណា​?


​ឪពុកម្តាយ​មិន​ល្អ កូន​នឹង​ក្លាយ​ជា​យ៉ាងណា​?

​ការសិក្សា​បាន​បង្ហាញថា ឪពុក​ម្តាយ​ល្អ នឹង​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​បញ្ញា​វាងវៃ ហើយ​ប្រាកដជា​ជោគជ័យ នៅ​ក្នុង​ឆាកជីវិត ប៉ុន្តែ​ប្រសិនបើ​ទារក កើត​ក្នុង​គ្រួសារ ដែល​ឪពុក​ម្តាយ​គ្មាន​ចំណេះដឹង ឬ​ប្រព្រឹត្ត​អំពើ​មិន​ល្អ នោះ​កូន​នឹង​ជួប​បញ្ហា​ជាច្រើន ក្នុង​ឆាកជីវិត​។​

  • ​កូន​រៀន​មិនចេះ គ្មាន​ការអប់រំ ហើយ​ប្រឈម​នឹង​ការធ្វើ​ខុស ឬ​ប្រព្រឹត្ត​បទល្មើស​ជា​ដើម​
  • ​កូន​ឧស្សាហ៍​ឈឺ មិន​មាន​សុខភាព​ល្អ រាងកាយ​ទន់ខ្សោយ និង​លូតលាស់​មិនបាន​ល្អ (​ក្រិន​)
  • ​កូន​នឹង​ក្លាយ​ជា​ក្មេង​ឈ្លើយ មិន​ចេះ​គោរព​ចាស់ទុំ​
  • ​កូន​នឹង​ឆាប់​ឆេវឆាវ គ្មាន​ដឹង​ខុស​ត្រូវ​
  • ​ក្មេង​ងាយ​នឹង​បាក់​ទឹកចិត្ត មាន​ភាព​តឹង និង​ជំងឺ​ស្រេ្តស​
  • ​អនាគត​នឹង​សូន្យ ព្រោះ​គ្មាន​ចំណេះដឹង និង​ការអប់រំ​បានល្អ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។