អាហារ ៨ មុខ​ដែល​អ្នកត្រូវការ​បញ្ចុះទម្ងន់ ​ខ្វះ​មិនបាន​

6 Videos


បើស្ត្រីគ្រប់រូបយល់ឃើញថាក្នុងអំឡុងពេលបញ្ចុះទម្ងន់ហើយជួបការលំបាកក្នុងការជ្រើសរើបបរិភោគចំណីអាហារនោះអាចងាកមកមើលពីចំណីអាហារពិសេស ៨ មុខនេះវិញម្តង ព្រោះថា វាជាប្រភេទចំណីអាហារដែលអ្នកបរិភោគហើយមិនបង្កឱ្យឡើងទម្ងន់នោះទេ ។

P9

អាហារ ៨ មុខ​ដែល​អ្នកត្រូវការ​បញ្ចុះទម្ងន់ ​ខ្វះ​មិនបាន​

ចំណីអាហារទាំងនេះអ្នកអាចជ្រើសរើសបរិភោគបានមានដូចជា ៖

១ – ត្រីសូម៉ុង ( Salmon )
ត្រីប្រភេទនេះមានអាស៊ីខ្លាញ់ អូមីហ្គា ៣ ដែលជួយជំនួយដល់ខួរក្បាល ជំនួយដល់បេះដូង និង ពិសេសជួយកាត់បន្ថយកូឡេស្ត្រេរ៉ូលក្នុងសរសៃឈាម ។ ក្រៅពីនេះត្រីសូម៉ង់បើទោះបីជាយើងបរិភោគច្រើនប៉ុនណាក៏មិនបង្កឱ្យឡើងទម្ងន់នោះដែរ ព្រោះថា សំបូរទៅដោយអាស៊ីតដែលងាយរំលាយ ។ ក្នុងអំឡុងពេលរសៀលបើចង់បានអាហារទ្រាប់ពោះអាចសាកល្បងងាកមករកអាហារប្រភេទត្រីសូម៉ុងមកបរិភោគវិញម្តង ព្រោះថាក្រៅពីជួយមិនឱ្យឡើងទម្ងន់ហើយ វានៅជួយឱ្យខួរក្បាលភ្លឺថ្លា និង មានភាពឆ្លាតវាងវៃផង ។

អាហារ ៨ មុខ​ដែល​អ្នកត្រូវការ​បញ្ចុះទម្ងន់ ​ខ្វះ​មិនបាន​

២ – ស៊ុត
មានលេចដំណឹងអាចាមរាម ពីការបរិភោគស៊ុតក្រហមថាមានសារជាតិ កូឡេស្ត្រេរ៉ូល ខ្ពស់ នោះជាការមិនពិតទេព្រោះថា ក្នុងស៊ុតក្រហមមួយគ្រាប់ផ្តល់ថាមពលត្រឹមតែ ៧៨ កាឡូរីប៉ុណ្ណោះ ។ ក្នុងស៊ុតសំបូរទៅដោយសារជាតិជាច្រើនហេតុនេះនៅពេលយើងបរិភោគហើយតែងទទួលបានវីតាមីនជាច្រើនទៅជាមួយក្នុងនេះដូចជា ធាតុដែក វីតាមីន B ប្រូតេអ៊ីន អាស៊ីតអាមីណូច្រើនប្រភេទ និង ពិសេសអូមីហ្គា៣ ។ ហេតុនេះឃើញថា ស៊ុត មួយគ្រាប់មានវិតាមីគ្រប់មុខសម្រាប់ទ្រទ្រង់រាងកាយ ហើយវាជួយមិនឱ្យឡើងទម្ងន់ថែមទៀត ។

អាហារ ៨ មុខ​ដែល​អ្នកត្រូវការ​បញ្ចុះទម្ងន់ ​ខ្វះ​មិនបាន​

៣ – ទឹកដូង
ជាភេសជ្ជៈដែលស្ត្រ្តីមិនអាចមើលរំលងបានទេ ។ ទឹកដូងសម្បូរទៅដោយអំបិលរ៉ែ ប៉ូតាស្យូម និង គ្លុយកូសដែលរាងកាយត្រូវការស្រូបទាញយកទៅប្រើប្រាស់បានក្នុងងរយៈពេលត្រឹមតែ ៥ នាទី ។ អំឡុងពេលដែលយើងបញ្ចុះទម្ងន់តែងងាយធ្វើឱ្យអស់កម្លាំងកំហែងណាស់ ប៉ុន្តែបើបានផឹកទឹកដូងមួយកែវនោះឃើញថាអាចជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ និង មានកំលាំងកំហែងត្រឡប់មកវិញ ។ ជាមួយគ្នានេះសារជាតិក្នុងទឹកដូងនៅអាចជួយជំនួយដល់ស្បែកឱ្យស្អាតចែងចាំងមើលទៅស្រស់ស្អាតថែមទៀត ។

អាហារ ៨ មុខ​ដែល​អ្នកត្រូវការ​បញ្ចុះទម្ងន់ ​ខ្វះ​មិនបាន​

៤ – ស្ករសូកូឡា
ក្នុងពេលត្រូវការបញ្ចុះទម្ងន់យើងតែបរិភោគអាហារដែលងាយរំលាយហេតុនេះប្រព័ន្ធស្រូបទាញទើបធ្វើការងារបានល្អជាងប្រក្រតី ។ ក្នុងករណីដែលផឹកកាហ្វេ យើងតែងមានអារម្មណ៍ថាញ័រដៃជើង ហេតុនេះយកល្អត្រូវងាកមកបរិភោគស្ករសូកូឡាជំនួសវិញប្រសើរជាង ។ ស្ករសូកូឡាដែលគប្បីជ្រើសរើសបរិភោគ រួមមាន សូកូឡា ១០០ ភាគរយ ឬ ស្ករសូកូឡាលាយផ្សំម្សៅកាកាវ ៧០ ភាគរយជាដើម ព្រោះស្ករសូកូឡាក្រៅពីជួយឱ្យមានអារម្មណ៍រហ័សរហួនមិនចាញ់កាហ្វេហើយ តាមការស្រាវជ្រាវនៅបង្ហាញទៀតថា រសជាតិរបស់ស្ករសូកូឡានៅជួយទប់ស្កាត់ចំណង់បរិភោគអាហារប្រភេទផ្អែមដែលងាយឱ្យឡើងទម្ងន់ផង ។

អាហារ ៨ មុខ​ដែល​អ្នកត្រូវការ​បញ្ចុះទម្ងន់ ​ខ្វះ​មិនបាន​

៥ – សណ្តែកដី
ជាអាហារសម្រន់យ៉ាងល្អសម្រាប់អ្នកត្រូវការបញ្ចុះទម្ងន់ ចាំបាច់ត្រូវដាក់ជាប់ខ្លួន ព្រោះថាសណ្តែកដីមានកាកសរសៃ និង ប្រូតេអ៊ីនខ្ពស់ណាស់ ។ នៅពេលបរិភោគហើយអ្នកនឹងឆ្អែតពោះ បាត់ឃ្លានអាហារប្រភេទផ្អែម ជាមួយគ្នានេះថាមពលប្រូតេអ៊ីនបានពីសណ្តែកដីនៅជួយឱ្យរាងកាយរហ័សរហួននិងប្រកបដោយថាមពល ។

អាហារ ៨ មុខ​ដែល​អ្នកត្រូវការ​បញ្ចុះទម្ងន់ ​ខ្វះ​មិនបាន​

៦ – ទឹកខ្ញី
ពេលហាត់ប្រាណហើយបរិភោគទឹកខ្ញីនោះនឹងជួយមិនឱ្យកើតនូវអាការឆ្អល់ពោះ បានយ៉ាងល្អ ។ តាមការស្រាវជ្រាវដែរ បង្ហាញថា ទឹកខ្ជីជួយកាត់បន្ថយអាការឆ្អល់ពោះ ហើមពោះបានយ៉ាងប្រសើរ និង ក្រៅពីនេះវានៅជួយជំរុញដល់ការធ្វើការងាររបស់ប្រព័ន្ធដុតបំផ្លាញថាមពល ។ គ្រាន់តែចិបទឹកខ្ញីពេលព្រឹក និង ពេលរសៀលមួយកែវ នឹងជួួយឱ្យស្រួលពោះ ចៀសផុតនៅអាការចុកឆ្អល់ពោះបានយ៉ាងល្អ ។ ទោះបីយ៉ាងណាការផឹកទឹកខ្ញីមិនត្រូវប្រើស្ករច្រើនទេបើពុំនោះការឡើងទម្ងន់នោះ ពិតជាមិនអាចចៀសផុតនោះដែរ ។

អាហារ ៨ មុខ​ដែល​អ្នកត្រូវការ​បញ្ចុះទម្ងន់ ​ខ្វះ​មិនបាន​

៧ – ទឹក
អ្នកដែលបញ្ចុះទម្ងន់នឹងឃើញលទ្ធផលបានឆាប់រហ័សបើយើងងាកមកផឹកទឹកទទេឱ្យបានច្រើននោះ ព្រោះថាទឹកជួយក្នុងការដុតបំផ្លាញថាមពលធ្វើឱ្យប្រព័ន្ធសរីរាង្គធ្វើការងារទំនាក់ទំនងគ្នាបានល្អ ។ បើអ្នកបញ្ចុះទម្ងន់ហើយមិនបានផឹកទឹកគ្រាប់គ្រាន់ឃើញថាការបញ្ចុះទម្ងន់ទទទួលបានផលតិចហើយសុខភាពនោះក៏តែងមិនល្អប្រសើរដែរ ។ ហេតុនេះបើចង់ឱ្យការបញ្ចុះទម្ងន់បានល្អនិងសុខភាពល្អថែមទៀតចាំបាច់ត្រូវផឹកទឹកឱ្យបានគ្រប់គ្រាន់ ។

អាហារ ៨ មុខ​ដែល​អ្នកត្រូវការ​បញ្ចុះទម្ងន់ ​ខ្វះ​មិនបាន​

៨ – គ្រាប់ធុញជាតិ
ស្ត្រីដែលក្នុងអំឡុងពេលបញ្ចុះទម្ងន់ហើយ ប៉ុន្តែមិនចង់ឱ្យឡើងទម្ងន់អាចងាកមកបរិភោគនំប៉័ងធ្វើពីគ្រាប់ធុញជាតិជំនួសវិញព្រោះថាសំបូរទៅដោយសារជាតិ កាបូអ៊ីដ្រាត ដែលនៅពេលបរិភោគហើយមិនងាយរំលាយ ហេតុនេះយើងទើបទទួលអារម្មណ៍ថា ឆ្អែតបានយូរជួយមិនឱ្យទៅបរិភោគអាហារផ្សេងទៀត ដែលងាយក្នុងការបង្កឱ្យឡើងទម្ងន់បានណាស់ដែរ ៕

                                                                                                ដេប៉ូ  ( Spicy )