បុរស​ល្អ​កម្រ​រក​បាន​ សុខ​ចិត្ត​បី​មិត្ត​ស្រី​ដើរ​កាត់​ទឹក​​ដើម្បី​កុំ​ឲ្យ​នាង​ទទឹក​ជើង ប៉ុន្តែ …​

វីដេអូដែលបង្ហាញពីទឹកចិត្តដ៏ល្អកម្ររកបានរបស់បុរសម្នាក់ ត្រូវបានគេចែករំលែកតៗគ្នាពេញបណ្ដាញសង្គម Facebook ។

នៅក្នុងវីដេអូនោះគេសង្កេត ឃើញបុរសម្នាក់បានចាប់បីមិត្តស្រីរបស់ខ្លួនដើរកាត់កន្លែងដែលមានទឹកលិច ក្នុងគោលបំណងកុំឲ្យមិត្តស្រីរបស់ខ្លួនទទឹកជើង ប៉ុន្តែសំណាងមិនល្អ ដោយសារទឹកលិចខ្លាំងពេកមិនអាចមើលឃើញលូ ធ្វើឲ្យគាត់ដើរធ្លាក់ចូលទៅក្នុងនោះទទឹកជោគទាំងពីរនាក់តែម្ដង តែមិនមានគ្រោះថ្នាក់ដល់ជីវិត ឬ របួសធ្ងន់ធ្ងរនោះទេ។

គ្រប់គ្នាដែលបានទស្សនាវីដេអូនេះនាំគ្នាសរសើរពីទឹកចិត្តដ៏ល្អកម្ររកបានរបស់បុរសម្នាក់នេះខ្លាំងណាស់ ប៉ុន្តែពួកគេក៏ផ្ទុះសំណើចផងដែរ ដែលភាគច្រើនបាននិយាយថា ខំបីកុំឲ្យទទឹកជើង ប៉ុន្តែចុងក្រោយទទឹកទាំងខ្លួនទៀត ៕

  • បុរស​ល្អ​កម្រ​រក​បាន​ សុខ​ចិត្ត​បី​មិត្ត​ស្រី​ដើរ​កាត់​ទឹក​​ដើម្បី​កុំ​ឲ្យ​នាង​ទទឹក​ជើង ប៉ុន្តែ …​已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/10  Category:ជីវិតនិងសង្គម
Tags: