CPP អំពាវនាវ​ដល់​សមត្ថកិច្ច​បន្ត​ស៊ើបអង្កេត​ការ​បាញ់​សម្លាប់​លោក កែម ឡី

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រកាស​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ប្រធាន​អង្គការ​អភិវឌ្ឍន៍​សង្គម និង​បាន​អំពាវនាវ​ដល់​សមត្ថកិច្ច​បន្ត​ចាត់វិធានការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​តាម​នីតិវិធី​ច្បាប់ ៕