សព ដឹកតាមឡានលោក​ កែម ឡី ផ្ទាល់ ​ទៅតម្កល់នៅវត្តចាស់ និពន្ធដោយ : ថ្មីៗ       July-10-2016, 2:10 pm         11949

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សព ដឹកតាមឡានលោក​ កែម ឡី ផ្ទាល់ ​ទៅតម្កល់នៅវត្តចាស់ក្រោយពីមានការតវ៉ាពីប្រជាពលរដ្ឋ សមត្ថកិច្ចបានសម្រេចលើកសពលោក កែម ឡី ដាក់ទៅក្នុងឡានរបស់អ្នកវិភាគរូបនេះតែម្តង ដើម្បីដឹកយកទៅតម្កល់ទុកធ្វើបុណ្យនៅ​វត្តចាស់ ដែលស្ថិតនៅត្រើយម្ខាងទល់​មុខព្រះ​បរមរាជ​វាំង ក្នុង​សង្កាត់​ជ្រោយចង្វារ។

អ្នកដែលបើកឡានលោក កែម ឡី ដើម្បីដឹកសពទៅ​តម្កល់​នៅវត្តចាស់ គឺជាក្មួយប្រុសបង្កើតរបស់​​លោក កែម ឡី។ ប្រជាពលរដ្ឋបាននាំគ្នា ដើរជាក្បួន​នៅ​ពី​ក្រោយ​ក្បួនរថយន្តសពលោក កែម ឡី។ 

ព័ត៌មានបន្ថែមទៀត លោកអ្នកនាងអាចចូលទៅមើលនៅ​លើ​ទំព័រហ្វេសប៊ុករបស់សារព័ត៌មានថ្មីៗ ដែលយើងកំពុងធ្វើការ  ផ្ទាល់ពីសកម្មភាពដង្ហែសពលោក កែម ឡី។